ភ្នំពេញ ៖មនុស្ស៣នាក់ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាកចរាចណ៍មួយបង្កឡើងដោយ ក្មេងប្រុស២នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងបានបើកយ៉ាងលឿនរេពេញផ្លូវ ហើយបានជ្រុលចង្កូតទៅបុករះម៉ូតូនិងរ៉ឺម៉កម៉ូតូសរុប៧គ្រឿង និងរថយន្ត២គ្រឿងផងដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០ នាទីយប់ ថ្ងៃទី៩ កញ្ញា ២០១៤ នៅចំណុចមុខក្រុមហ៊ុនភីហ្សាខមភើនី តាមបណ្ដាយផ្លូវព្រះស៊ីសុវត្តស្ថិតនៅក្នុង សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។
ក្មេងប្រុសដែលបើករថយន្តបុករះម៉ូតូនិងរថយន្តខាងលើគឺឈ្មោះសេងរតនាអាយុ១៩ឆ្នាំភេទប្រុសជាសិស្សរៀននៅ វិទ្យាល័យទួលទំពូងនិងរស់នៅក្នុងសង្កាត់ទួលទំពូង១ខណ្ឌចំការមនចំណែកអ្នករួមដំណើរជាមួយមិនស្គាល់ អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញក្មេងប្រុស ម្នាក់រួមដំណើរជាមួយក្មេងប្រុស ម្នាក់ទៀតបានបើករថយន្តកាមរីបាឡែនពណ៌ស្ករមួយគ្រឿង ធ្វើដំណើរយ៉ាងលឿនរេពេញផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវព្រះស៊ីសុវត្តខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានជ្រុលទៅបុកម៉ូតូវីវ៉ាមួយគ្រឿង ជិះដោយនារី២នាក់ និងជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ មួយគ្រឿងទៀតជិះដោយនារីម្នាក់បណ្តាលឱ្យនារី៣នាក់ខាងលើដួលរបួសស្រាល ។ ពេលនោះរថយន្តមិនបានឈប់ទេហើយបានព្យាយាមបើករត់ទៅមុខបន្តទៀតក៏បានទៅបុកម៉ូតូធំ ២ គ្រឿងមួយគ្រឿង ម៉ាកបាចាមួយគ្រឿងម៉ាករីបែល ដែលចតចោលលើផ្លូវ ហើយរថយន្តបានបន្ថែមល្បឿនក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿង ទៀតហើយរថយន្តក៏បានរេចង្កូតទៅបុករថយន្ត RANGE ROVER មួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2V.0709 រថយន្ដបង្ករបានព្យាយាមបើករត់គេចបន្តទៅបុកម៉ូតូ វិវ៉ាមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1T.3104 ទៀតជិះដោយនារីម្នាក់ បុកចំគូទពីក្រោយបណ្តាលឱ្យដួលម៉ូតូអួសទៅជាមួយរថយន្តធ្វើអោយម៉ូតូ រងការខូចខាតខ្ទេចទាំងស្រុងហើយរថយន្តបង្កនៅតែមិនទាន់អស់ល្បឿនហើយក៏បានទៅបុកជាមួយរថយន្តកូរ៉ូឡាមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ បន្ទាប់មកទៀតរថយន្តបង្កខាងលើក៏បានទៅបុកុម៉ូតូរ៉ឺម៉កកង់បី ដែលជិះដោយបុរសពីរនាក់ បណ្តាលឱ្យក្រឡាប់ម៉ូតូរ៉ឺម៉កកង់បីបណ្ដាលអោយបុរស ដែលជាម្ចាស់ម៉ូតូរ៉ឺម៉កកងបីរងរបួសធ្ងន់បាក់ជើងស្ដាំម្នាក់រងរបួសស្រាលរថយន្ដបង្កមិនព្រមឈប់ទៀតបានព្យាយាមបើករត់គេចបន្ដទៅដល់ចំណុចផ្លូវ១៣០កែងនិងផ្លូវព្រះស៊ីសុវត្ត រថយន្ដបង្កខ្ទេចស្ទីរទាំងស្រុងបើកទៅមុខលែងរួចក៍ត្រូវ ប្រជាពលរដ្ឋឃាត់រថយន្ដជាប់ ចាប់បានក្មេងប្រុសម្នាក់ ដែលជាអ្នកបើករថយន្ដបង្កខាងលើតែក្មេងប្រុស រួមដំណើរម្នាក់ទៀតរត់គេចខ្លួនទាន់ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះជនរងគ្រោះទាំងអស់ខាងលើត្រូវរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែក រថយន្តនិងម៉ូតូគ្រោះថ្នាក់ចរណ៍និងក្មេងប្រុសបង្កខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការ វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះតាមផ្លូវច្បាប់៕


