ខេត្តបាត់ដំបង ÷ លំនៅឋានប្រជាពលរដ្ឋមួយខ្នង ត្រូវបានអណ្តាតភ្លើងឆាបឆេះ និងបំផ្លាញស្ទើរទាំងស្រុង ខណ:ដែលម្ចាស់ផ្ទះមិននៅ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍
បានទាន់ពេល។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល នៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលផ្ទះនេះជារបស់ឈ្មោះ ឈូ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ ។
ផ្ទះនេះសាងសង់អំពីថ្ម ទំហំ ៨ម x ២៥ម បណ្ដាលអោយខូចខាតសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ(គិតជាទឹកប្រាក់ ប្រមាណ ៤.០០០ ដុល្លា ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្ស នោះទេ។
នៅពេលនោះដែរ គឺបានរថយន្ដពន្លត់អគ្គីភ័យនគរបាលស្រុក ចំនួន១គ្រឿង និង សហការជាមួយរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនបូរីយិន ម៉ាន់យីអាន ចំនួន២គ្រឿង បន្ថែមទៀត។ បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចគឺមូលហេតុ ឆ្លងចរន្តអគ្គីសនី( ពេលម្ចាស់ផ្ទះមិននៅ) ៕ អត្ថបទ : ព្រាប.ស




































