រដ្ឋបាលស្រុកកំពង់ត្រាចប្រើកណ្ដា ប់ដៃដែកចុះរួសរើរបងដែលក្រុមឈ្មួញបានហ៊ុមពទ្ធ័យកដីរដ្ឋ

ខេត្តកំពត;នៅព្រឹកថ្ងៃទី 14 ខែ តុ លាឆ្នាំ 2022 រដ្ឋបាលស្រុកកំពង់ ត្រាច បានប្រើកណ្ដាប់ដៃដែក ចុះរួសរើរបង ចេញពីដីរដ្ឋ ដែលមានបុគ្គលមួយគ្រួសារ លួចធ្វើរបងពទ្ធ័យកដីរដ្ឋ មួយកន្លែងនៅចំណុចភ្នំកក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ការចុះរុះរើរបងខាងលើនេះ ដឹកនាំដោយ លោក ឃឹម សាមុី អភិបាល រងស្រុកកំពង់ត្រាច ដែលបានទទួលបទ បញ្ជាពី លោក អូន ខន អភិបា ល ស្រុក ដឹកនាំកម្លាំង ចុះទៅរួសរើរបង មួយកន្លែងស្ថិតនៅភូមិភ្នំក៏ក្រាប ឃុំ ស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ឃឹម សាមុី អភិបាលរង ស្រុ កបានមាន ប្រសាសន៍ថា សូមបង ប្អូនកុំធ្វើរបង ហ៊ុមព័ទ្ធយកដីរដ្ឋ កុំយកដំណាំផ្សេងៗ មកដាំនៅលើដីរដ្ឋ ព្រោះដីរដ្ឋយើងទាំងអស់គ្នា មិនអាចរំលោភបំពានយកធ្វើជាកម្មសិ ទ្ធិបានទេ លោក អភិបាលរងស្រុករូបនោះ បន្តទៀតថា អ្នកដែលរំលោ ភបំ ពានយកដីរដ្ឋ គឺជាអំពើខុសច្បាប់។

លោកអភិបាលរងស្រុក បានបញ្ជាក់ប្រាប់ទៅ ក្រុមគ្រូសារ ដែលធ្វើរបងពទ្ធ័យកដីភ្នំខាងលើនេះ អោយបានជ្រាបថា ចាប់ពីថ្ងៃនេះទៅ ឈប់ធ្វើរបង ព័ទ្ធយកដីរដ្ឋទៀត ហើយត្រូវររួសរបងនេះចេញជាបន្ទាន់។

ក្រុមគ្រួសារខាងលើ បានទទួល កំហុស របស់ខ្លួន នៅចំពោះមុខលោក អភិបាលរង ស្រុក និងក្រុម ការងារថា លោកនឹងរស់របងនេះចេញឲ្យអស់រយៈពេល 20 ថ្ងៃ។