​ទុ​រ​គត់​ជន​មាន​ជំងឺ​ស្នាក់​នៅក្នុង​ខ្ទម​កំសត់​នៅ​ស្រុក​ជីក្រែង​បានទទួល​អំណោយ​ពី​សម្បុរ​ជន​ក្នុង​និង​ក្រៅប្រទេស

0

​សៀមរាបៈ កាលពី​ថ្មី​កន្លងមកនេះ មាន​ការចុះ​ផ្សព្វផ្សាយ​អំពាវនាវ សម្បុរ​ជន​ក្នុង​និង​ក្រៅប្រទេស ដើម្បី​រក​អំណោយ​ជួយ​ដល់​លោក ស៊ន់ សន អាយុ​៥២​ឆ្នាំ ដែលជា​ទុ​រ​គត់​ជន ស្នាក់នៅ​ក្នុង​ខ្ទម​កំសត់ ប្រកបដោយ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ដែល​ពុំ​អាចជួយ​ខ្លួនឯងបាន ព្រមទាំង​ដេក​នៅនឹងកន្លែង ស្ថិតនៅ​ក្នុងភូមិ​ភ្នៀ​ត ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​តំណាង​ទូរ​ទ្សន៍​អប្សរា និង​វេ​ប​សាយ ខេមរា បាន​ពាំនាំ​អំណោយ​មក​ចែក ជូន​លោក ស៊ន់ សន ជា​ទុ​រ​គត់​ជន នៅ​រសៀល​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៤​។​Image1

​ពិធី​ចែក​អំណោយ​ត្រូវបាន​ចូលរួម​ពី​សំណាក់​លោក ប៊ុន រដ្ឋា ចាង​ហ្វា​ហ​សារពត៌មាន​ខេមរា និង​លោក ខេង ខេមរា ប្រធាន​ក្រមសីលធម៌​ខេមរា ព្រមទាំង​សម្បុរ​ជន បាន​នាំយក​អំណោយ​មាន មី​ខ្លាឃ្មុំ​២​កេស , ទឹកត្រី​២​យួរ ,​ទឹកស៊ីអ៊ីវ​២​យួរ , ទឹកដោះគោឆៅ​១​យួរ , ស្ករស​២​កី​ឡូ​ក្រាម , ប៊ីចេង ២​ថង , ទឹកក្រូច​ដប​តូច​៤​យួរ​, អង្ករ​៥០​គីឡូក្រាម , ធុង​ទឹក​ផឹក​១, ចានដែក​១, ចាន​១០, ស្លាបព្រា​១០,​ខ្នើយ​១,​ភួយ​១, មុង​ជ្រលក់​ថ្នាំ​២, កន្ទេល​១,​ទឹក​ផ្លែឈើ​១​កេស​, គុយទាវ​២​ធុង​,​ទឹកបរិសុទ្ធ​១០​យួរ​,​ទឹកក្រូច​ដប​ធំ​៦​ដប ទឹកក្រូច​កូ​កា​១២​ដប ខោអាវ​ក្មេងស្រី ៤​កំ​ភ្លេ , ព្រមទាំង​ថវិការ​៣៥​ម៉ឺន​រៀល ។​Image6 Image13

​អំណោយ​ទាំងនេះ​បានមកពី​សម្បុរ​ជន​ក្នុង​និង​ក្រៅប្រទេស មានឈ្មោះ​ដូចខាងក្រោម លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ២០​ម៉ឺន​រៀល​, លោក ប៊ុន រដ្ឋា ១០​ម៉ឺន​រៀល​,​លោក ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ១០​ម៉ឺន​, លោក ហៀ​ង លី​ហាក់ ១០​ម៉ឺន ,​លោក ព្រំ សុខា ១០​ម៉ឺន​, លោកស្រី វង្ស ដាលីន Manager Hotel ៤​ម៉ឺន ,​កញ្ញា អ៊ួ​ន គ​ន្ធា​២​ម៉ឺន​, កញ្ញា ប៉ិច សោភា ១​ម៉ឺន​,​លោក កា​រណា​រ៉ា មន្ទីរ​បរិស្ថាន ៥​ម៉ឺន​, លោក អ៊ូ ម៉ា​នី​៤​ម៉ឺន​,​និង​លោកស្រី​ត្រាន់ ឡៃ​គីន ២​ម៉ឺន​រៀល និង​ខោអាវ​៤​កំ​ភ្លេ ជា​អជីវ​ករលក់​ខោអាវ ផ្សារ​ក្រោម ,​លោកស្រី វង្ស ស្រីមុំ ៤​ម៉ឺន​រៀល ជា​អជីវ​ករ​ផ្សារ​លក់​អង្ករ​ក្រោម​សៀមរាប ,​លោក ប៊ុត សាម ៤​ម៉ឺន​,​លោក រៀម រិទ្ធី ៥​ម៉ឺន​រៀល​, និង​លោក កុល ចាន់ណា និង អ្នកស្រី សុទ្ធ​ស្រី​ពុ​ជ នៅ​អូស្ត្រាលី រស់នៅ​ទីក្រុង មែ​ល​ប៉ន (Melboune) ដែល​ឧបត្ថម្ភ​ទឹកប្រាក់ ៨០ ដុល្លារ ។​Image8

​អំណោយ​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន ទុ​រ​គត់​ជន នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប លោក ស៊ន់ សន​ជា​ទុ​រ​គត់​ជន​កន្លងមក ពុំ​អាចជួយ​ខ្លួនឯងបាន ដេក​រង​ចាំតែ​ថៃ្ង​ស្លាប់ តែ​គុណបុណ្យ​ព្រះ​លោក​ជួយ បានធ្វើ​ឲ្យ​ប្រព​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក ទាំង​ទូរទស្សន៍ កាសែត និង​ប្រ​ព័​ន្ឋ​វេ​សាយ បានធ្វើ​ឲ្យ​សម្បុរ​ជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស មានការ​អាណិត អាសូរ​រួមគ្នា​ជា​មនុស្សធម៌ នាំ​អំណោយ​ចែកជូន​ជន​ទុ​រ​ភិ​ក​ជន​កំសត់ ។​ ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជីក្រែង​បាន ថ្លែងអំណរគុណ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប បាន​យកចិត្តទុកដាក់ យក​រថយន្ត​ដឹក​អ្នក​ជម្ងឺ​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ធំ​បាន​ទាន់ ពេលវេលា រហូតមកដល់​ពេលនេះ អ្នក​ជម្ងឺ​ហាក់បីដូចជា​កើត​ម្តងទៀត ដោយ​ពីមុនមក​ងើប​ពុំរួច ដោយសារ ការខិតខំ​ប្រឹងប្រែងរ​បស់​គ្រូពេទ្យ បានធ្វើ​ឲ្យ​អ្នក​ជម្ងឺ​អាច​ងើប​ដើរ​បាន​ខ្លះ រីឯ​ដំបៅ​ដ៏​ធំ​នៅលើ​ឆ្អឹងជំនី កំពុងតែ ចាប់ផ្តើម​សះ​បន្តិច​ម្តងៗ ។​ ​Image4

តាម​ការ​ឲ្យ​ដឹង​ពី​លោកគ្រូ​ពេទ្យ បាន​ឲ្យ​ដឹងថា អ្នក​ជម្ងឺ​មកដល់​ថ្មីៗ​មានកំ​លាំង​ខ្សោយ ដោយសារតែ​ខ្វះ​ជីវជាតិ ពិសារ​អាហារ​មិនបាន​គ្រប់គ្រាន់ ម្យ៉ាងទៀត​ដំបៅ​រីក​ក្លាយ​ដោយសារ​តែមាន​មេរោគ និង​ខ្អែល​ជាច្រើន ហើយក៏​ជា​ភ័ព​សំណាង​ដែល​បាន​បញ្ជូន​មកដល់​ពេទ្យ​បាន​ទាន់ពេលវេលា នៅតែ​បន្តិចទៀត​ដំបៅ និង​ធ្លុះ​ចូលទៅក្នុង​ត្រង់​ឆ្អឹងជំនី តែ​មកដល់ពេលនេះ អ្នកជំងឺ​បាន​គ្រាន់បើ​ឡើងវិញ អាច​ពិសា​របាយ​បាន និង​ដើរ បន្តិចបន្តួច​បាន សម្រាប់​រយះពេល​ដែលជា​សះស្បើយ​នោះ ពុំ​អាច​កំណត់​បាន គឺ​រក្សា​លុះត្រាតែ​ដំបៅ​ជា​ទើប អាច​ទៅផ្ទះ​បាន ។​Image5

​សាច់ញ្ញាតិ​អ្នកជំងឺ​បាន លើកដៃ​សំពះ​អរគុណ​ឯកឧត្តម អភិបាលខេត្ត​សៀមរាប និង​សម្បុរ​ជន ក្នុង​និង​ក្រៅ ប្រទេស ដែល​បាន​នាំ​អំណោយ​មក ចែកជូន​ដល់​ក្រុមគ្រួសារ​ប្អូ​ប្រុស​របស់គាត់ ខណៈពេលដែល​កំពុងតែ​ជួប ការខ្វះខាត​ពុំមាន​ថវិការ​សម្រាប់​មក​មន្ទី​រ​ពេទ្យ ទើប​ពុំ​ហាន​មក លុះ​ថ្ងៃនេះ​ទើប​ដឹងថា គឺជា​ការយកចិត្ត​ទុក ដាក់​របស់​ថ្នាក់ដឹកនាំ ខេត្ត ក៏ដូចជា​អ្នក​សារពត៌មាន ដែលមាន​នាំយក​អំណោយ​មកជួយ​យ៉ាង​សន្លឹក​ស​ន្លា​ប់​នេះ​ក៏​សូម​ឲ្យ​សម្បុរ​ជន​ទាំងអស់ ទទួល​បានតែ​សេចក្តីសុខ សេចក្តីចម្រើន​។​ ​ដោយ ព្រំ សុខា Image9 Image6 Image4 Image5