សង្គ្រោះជីវិតបានក្រោយពេលដល់ពេទ្យ បន្ទាប់ពី ពស់ស្រកាចាស់ចឹកយុវជនម្នាក់

0

បន្ទាយមានជ័យ:ក្មួយប្រុសរបស់អតីតមេឃុំថ្មពួកឈ្មោះ ស្វាង វិចិត្រ ភេទអាយុ១៨ឆ្នាំត្រូវពស់ ស្រកាចាស់ចឹក ខណៈពេលកំពុងដើរបិតទ្វារទ្រុងមាន់ នៅឯចម្ការមួយកន្លែង នៅត្រើយម្ខាងនៃស្ទឹងថ្មពួកចំណុចគោកចាស់ ភូមិអ្នកតាឃុំ/ស្រុកថ្មពួនៅវេលាម៉ោង៨និង១២ យប់ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២២ ។

នេះបើតាមលោកដា ឈាន អតីតមេឃុំថ្មពួកអោយដឹងនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២២ ។

លោកបន្តថា : ដោយសារសុខភាពក្មួយប្រុសរឹងមាំផង ហើយមានស្មារតីមិនតក់ស្លុត គេបានវាយសម្លាប់ពស់នោះ ហើយទាក់ទងមកអ្នកជួយសង្គ្រោះ នាំទៅពេទ្យនៃមន្ទីរពេទ្យបង្អែកថ្មពួកទាន់ពេល ។
ហើយគ្រូពេទ្យក៏ខ្នះខ្នែងជួយនិងមន្ទីរពេទ្យក៏មានថ្នាំងព្យាបាល មិនដូចមុនៗ ទើបយុវជនរងគ្រោះត្រូវជួយសង្គ្រោះជីវិតបាន ។

សូមរំលឹកថា ក្នុងចំណោមស្រុកក្រុងទាំង៩នៅខេត្តបន្ទាុយមានជ័យ មានចំនួនជនរងគ្រោះដោយពស់ពឹសពី៧០ទៅជាង២០០នាក់/ឆ្នាំៗ ។
ក្នុងនោះនៅស្រុកថ្មពួកមានអត្រាពស់ចឹកច្រើនជាងគេ ៕