​អឺរ៉ុប​ជួបប្រជុំគ្នា​ត្រួតពិនិត្យ​ពី​ការ ដាក់ទណ្ឌកម្ម​រុស្ស៊ី​

0

​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហ គម​ន៍​អឺរ៉ុប​បានអនុម័ត​ទៅលើ​ប្រទេស រុស្ស៊ី ដោយ​ចាត់ទុកថា រុស្ស៊ី​មាន​ជាប់ ពាក់ព័ន្ធ​នឹង​វិបត្ដិ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ ការដាក់ទណ្ឌកម្ម​បាន​អនុវត្ដ​រយៈពេល ជាង​កន្លះ​ឆ្នាំកន្លងមក ដោយ​ធ្វើឱ្យ​ភាគី ទាំងសងខាង​រង​ផលប៉ះពាល់​ដូចគ្នា​។ នៅ ថ្ងៃទី​៣០ ខែកញ្ញា សហគមន៍​អឺរ៉ុប​នឹង ជួបប្រជុំគ្នា​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊‌ិ​ក ស្ដីពី ការលប់ចោល​ទណ្ឌកម្ម​រុស្ស៊ី​នា​ខែតុលា ខាងមុខ ។
​អគ្គរដ្ឋទូត​ប្រទេស​ជា​សមាជិក​សហ គម​ន៍​អឺរ៉ុប​ទាំង​២៨ បាន​ជួប​ពិភាក្សាគ្នា នៅ​ថ្ងៃទី​៣០ ខែកញ្ញា វាយតម្លៃ​ពី​ការ អនុវត្ដ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ត្រួតពិនិត្យ​លប់ ចោលការ​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​រុស្ស៊ី ផងដែរ ។
​ក្រោយ​ជំនួប​ប្រជុំ​វាយតម្លៃ រដ្ឋទូត ប្រទេស​សហគមន៍​អឺរ៉ុប​នឹងដាក់​សំណើ ទៅកាន់​គណៈកម្មាធិការ​សហគមន៍​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស​ដើម្បី​លប់ ចោលការ​ដាក់ទណ្ឌកម្ម​ដល់​រុស្ស៊ី​។ បន្ទាប់ មក សហគមន៍​អឺរ៉ុប​នឹង​ជួបពិភាក្សា លប់ចោល​ទណ្ឌកម្ម​នៅ​ខែតុលា​ខាងមុខ នេះ ។3
​បណ្ដា​ប្រទេស​លោកខាងលិច​បាន អនុម័ត​ដាក់ទណ្ឌកម្ម​រុស្ស៊ី​នៅ​ខែមីនា ឆ្នាំ ២០១៤ ក្រោយ​ព្រឹ​ត្ដិ​ការណ៍​តំបន់​ស្វយ័ត គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន ត្រូវ​កាត់ផ្ដាច់ ចេញពី​អ៊ុយ​ក្រែ​ន ហើយ​ដាក់បញ្ចូល​ជា មួយ​រុស្ស៊ី ។ បន្ទាប់មក អឺរ៉ុប​ក៏បាន​អនុ ម័ត​ដាក់ទណ្ឌកម្ម​បន្ថែម​នៅ​ដើមខែ​កញ្ញា ២០១៤ ទៅលើ​ក្រុមហ៊ុន​១៤៣​ក្រុមហ៊ុន និង​ឯកជន​៤២០​នាក់ ។ នៅ​ពាក់កណ្ដាល ខែកញ្ញា សហគមន៍​អឺរ៉ុប​ម​ក៏បាន​អនុម័ត ដាក់ទណ្ឌកម្ម​ទៅលើ​ធនាគារ​រុស្ស៊ី និង ក្រុមហ៊ុន​មួយចំនួន​ទៀតផង ។
​ប៉ុន្ដែ​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប មួយចំនួន​មាន​អារម្មណ៍​មិន​សប្បាយ នោះឡើយ ដោយ​ការដាក់ទណ្ឌកម្ម​នោះ បានធ្វើឱ្យ​វិស័យ​ផលិត​ក្នុង​ប្រទេសមួយ ចំនួន​នៅ​អឺរ៉ុប​រង​ផលប៉ះពាល់​ដោយ​មិន អាច​នាំចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដូច កាលពីមុន ធ្វើឱ្យ​សេដ្ឋកិច្ច​និង​ប្រជា​ពល រដ្ឋ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ។ រុស្ស៊ី​ជា ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ផលិតផល កសិកម្ម​នាំចូល​ពី​តំបន់​អឺរ៉ុប​និង​អា​មេ រិ​ក​ផងដែរ ។1