ខេត្តបាត់ដំបង៖ពលរដ្ឋមានការផ្អើលឆោឡោ ដោយប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុនិងមិនស្គាល់អត្តសញ្ញាណ នៅចំណុចជើងភ្នំប្រាំពីរ ដែលស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំប៊ួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ការប្រទះឃើញនេះនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២ខែតុលានេះ ។
អធិការរងទទួលបន្ទុកព្រហ្មទ័ណ្ឌ លោក សារ៉េតវិសេត បានឱ្យដឹងថា បុរសរងគ្រោះនេះមានអាយុប្រហែលជាជាង៣០ឆ្នាំ មិនមានអ្វីជាប់នឹងខ្លួនទេបើតាមការសន្និដ្ឋាន គឺជាពលករមកពីប្រទេសថៃព្រោះ អ្នកភូមិនៅទីនេះមិនមានអ្នកណាស្គាល់នោះទេ ហើយការចង.កនេះក៍ប្រហែលជាចងនៅចន្លោះម៉ោង១០ទៅម៉ោង១១ព្រឹកមុនការប្រទះឃើញសពនេះបន្តិច ។
លោកអធិការរងបានបន្តទៀតថា រហូតដល់ព្រឹកថ្ងៃនេះខាងនគរបាលប៉ុស្តិ៍ មិនទាន់ស្គាល់អត្តសញ្ញាណនិងគ្មានសាច់ញាតិមកសួរនាំនៅឡើយទេ នៅថ្ងៃនេះបើគ្មានសាច់ញាតិបងប្អូនសួរនាំលោកនឹងបូរជានៅវត្តតែម្តង។
សូមផងដែរថាសពជនរងគ្រោះនេះ ស្លៀកខោជើងខ្លីពណ៌ក្រហម និងអាវយឺតដៃខ្លីបង្កង់ កំពស់ប្រហែល១.៦០ម៉ែត្រសម្បុរខ្មៅ សក់រួញបន្តិច៕