កងឯកភាព កងពលតូចអន្តរាគមន៍លេខ៨ ឈរជើងការពារទឹកដីព្រំដែន កម្ពុជា-ថៃទិសទី១ប្រាសាទព្រះវិហារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សារនយោបាយពិសេសរបស់សម្តេចអគ្គមហាសនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា.!

0

ព្រះវិហារ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សារនយោបាយពិសេស របស់សម្តេចអគ្គមហាសនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់ដំណែងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុននេះ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនដ៏ឆ្នើមវ័យក្មេង មានចំណេះដឹងខ្ពស់
ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ល្អ សីលធម៌ល្អ សុជីវធម៌ ដោយទទួលបានការកោតសរសើរ ការគោរពស្រលាញ់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រៅពីការចូលរួមចំណែកយា៉ងធំធេងក្នុងការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទ ឯកឧត្តម បណ្ឌិត បានដឹកនាំកងទ័ពអាវស រួមជាមួយ លោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃ ជំងឺកូវីដ-១៩ បានយា៉ងជោគជ័យ ត្រូវទទួលបានការកោតសរសើរ និងសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពិតជា
ស័ក្តិសមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំបន្តការពាររបបរាជា
និយម ការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់
កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាពសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និង
ពលទាហានទូទាំងកងឯកភាព កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងខ្ញុំសូមប្តេជ្ញាការពារ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលស្របច្បាប់ អាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ ស្របតាមលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូររុងរឿង និងភាពសុខសាន្តរបស់ប្រជាជន ៕ សួន លីណា