ស្នងការនគរបាលខេត្តតាកែវ និង លោកស្រី រួមសហការី នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត វត្តទុំ នឹង វត្តលឹមពូល ក្រុងដូនកែវ ខេត្តតាកែវ

0

តាកែវ៖ ទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ត្រូវបានលោកឧត្តមសេនីយ៍ទោ  ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈរំចង់  ព្រមទាំងលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបាននាំយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួនពីរវត្ត គឺវត្តតុំ និងវត្តលំពូលសាមគ្យារាម” ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
ទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២វត្ត  វត្តទុំទទួលបាន ÷ ទៀន ២ គូរ អង្ករ ២៥០ គីឡូក្រាម មុី ចំនួន ៥០ កេស ។ ដោយឡែកវត្តលឹមពូលទទួលបានបច្ច័យចំនួន ១លានរៀលនឹងលោកតាលោកយាយចំនួន២០មុឺនរៀលផងដែរ ។

លោកឧត្តមសេនីយ៍ទោ ឈាងផាន់ណារ៉ា នឹងលោកស្រីបានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕