ភ្នំពេញ ៖គណៈបញ្ជាការឯកភាពនៃខណ្ឌ៧មករាបានចុះពិនិត្យនិងហាមឃាត់ការប្រើស៊ីសាតាមក្លិប ដែរដឹកនាំដោយលោក លឹម សុភាអភិបាលរងខណ្ឌ៧មករា បានធ្វើរដ្ឋបាលទប់ស្កាត់បទល្មើសនានាជាពិសេសត្រួតពិនត្យការប្រើប្រាស់ស៊ីហ្សានិងបារីអាឡិចត្រូនិច្ចនិងគ្រឿងញៀនក្នុងក្លឹបកំសាន្តនានា ដែលកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងនៅក្នុងខណ្ឌ៧មករា មិនតែប៉ុណ្ណោះក៏អោយម្ចាស់ហាងទាំងអស់សហការឱ្យបានល្អជាមួយអាជ្ញាធម៌មានសមត្ថកិច្ច។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះបានយោង តាមលិខិតលេខ ០០១/ ១៤ ស.ណ.ន.អ.ជ.ប.គ.ញ.ចុះថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ ២០១៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រព្រឹត្តកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមីនាឆ្នាំ២០១៤ នៅតាមក្លិបកម្សាន្តនានាក្នុងខណ្ឌ៧មករាទាំងមូល ។
ប្រភពពីសមត្ថកិច្ចខាងលើបានអោយដឹងថាយើងបានពិនិត្យសព្វគ្រប់ជ្រុងជ្រោយប៉ុន្តែពុំឃើញអ្វីដែលគួរអោយសង្ស័យនោះទេជាពិសេសការប្រើប្រាស់ស៊ីហ្សានិងបារីអេឡិចត្រូនិច្ចគ្រឿងញៀនខុសច្បាប់ ក៏ប៉ុន្តែនៅក្នុងក្លឹបនិមួយៗវិញមានក្រុមយុវជនស្ទាវៗចូលទៅផឹកស៊ីពពាក់ពពូនបែបអនាធិបតេយ្យយ៉ាងអាក្រក់មើលបំផុត។
លោក លឹម សុភាអភិបាលរងខណ្ឌ៧មករាបានមានប្រសាសន៍ឱ្យដឹងថាការចុះរដ្ឋបាលត្រួតពិនិត្យថ្ងៃនេះជាលទ្ធផលក្នុងក្លិបដែលបានចុះពិនិត្យគឺមិនមានការប្រើប្រាស់ស៊ីហ្សានិងបារីអេឡិចត្រូនិកទៀតទេប៉ុន្តែមានក្លិបមួយយីហោ "ហាយក្លិប"ត្រូវបានសមត្ថកិច្ចដកហូតឧបករណ៍ប្រើប្រាស់ស៊ីសាបានចំនួន៣ហើយម្ចាស់ក្លិបខាងលើនេះក៏ត្រូវបានការអប់រំ និងយល់ព្រមអនុវត្តតាមការណែនាំពីអាជ្ញាធរខណ្ឌ
ផងដែរ ហើយចំពោះការចុះត្រួតពិនិត្យនេះប្រសិនបើមានក្លិប និងហាង ណាមួយមានការប្រើប្រាស់ស៊ីហ្សានិងបារីអេឡិចត្រូនិកនោះសមត្ថកិច្ចនិងចុះទៅរឹបអូសយកព្រមទាំងឈានទៅបិទហាងឬក្លឹបតែម្តង។