​រថយន្ត​កូរ៉ូឡា​ថយ​ចេញពីផ្ទះ​ត្រូវ​រថយន្ត​កាមរី​គូទ​ហើម​បុក​រង​ការខូចខាត​

0

ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ដែល​បើក​ថយ​ចេញពីផ្ទះ​មិនទាន់បាន​ស្រួលបួល​ផង​ក៏ត្រូវ​រថយន្ត​កាមរី​គូទ​ហើម​មួយគ្រឿង​បើក​បុក​ចំពាក់​កណ្ដាល​បណ្ដាលអោយ​រង​ការខូចខាត​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​៣​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​ផ្សា​រអា​រ៉ូ​ណា តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​ ​

ប្រភពព័ត៌មាន​បានអោយ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-5123 បើកបរ​ដោយ​បុរស​ម្នាក់​បាន​ថយ​ចេញពី​ក្នុងផ្ទះ​មក​ស្រាប់តែ​ពេលនោះ​មិនទាន់​ថយ​បាន​ស្រួលបួល​ផល​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ការ​មី​គូទ​ហើម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2368 បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បណ្ដាលអោយ​រថយន្ត​នេះ​វ៉ា​ក់​អឺ​ក៏​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា​ដែល​កំពុង​ថយ​នោះ​ចំពាក់​កណ្ដាល​រថយន្ត​ធ្វើឱ្យ​រង​ការខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​។​ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំង​២​មិន​ត្រូវការ​សមត្ថកិច្ច​ដោះស្រាយ​អោយ​នោះទេ​គឺ​ពួក​ម្ចាស់​រថយន្ត​ខាងលើនេះ​អាច​សម្របសម្រួល​គ្នា​ទៅវិញទៅមក​បាន​ពីព្រោះ​គ្រោះថ្នាក់​នេះ​មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ឡើយ​គ្រាន់តែ​ខូចខាត​រថយន្ត​តែប៉ុណ្ណោះ​។​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​កាមរី​គូទ​ហើម​បាន​ចេញថ្លៃ​ខូចខាត​និង​ជួសជុល​អោយទៅ​ម្ចាស់​រថយន្ត​កូរ៉ូឡា​ដើម្បី​កុំអោយ​មានរឿង​វែងឆ្ងាយ​ត​ទៅមុខទៀត​៕Image1 Image2 Image3