​កីឡាករ​ Dejan Lovren ​រងរបួស​ក្នុងពេល​វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​

0

​ខ្សែការពារ​ក្លិប​ហង្ស​ក្រហម Liverpool ​កីឡាករ Dejan Lovren ​បាន​រងរបួស​ក្នុងអំឡុងពេល វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​មុនពេល​ការប្រកួត​ជាមួយ​ប្រទេស​ប៊ុលហ្គារី​ក្នុង​យុទ្ធនាការ ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ ​។​

​សហព័ន្ធ​បាល់ទាត់​ប្រទេស​ក្រូ​អាត​បាន​បង្ហោះ​លើ​ទំព័រ Twitter ​របស់ខ្លួន​ថា​ ​កីឡាករ Dejan Lovren ​នឹងត្រូវ​ជំនួស​ដោយ​កីឡាករ Gordon Schildenfeld (​ហ្គោ​ដុន​ ​ស្គី​ដេ​ន​ហ្វេ​ល​) ​ក្នុង​ប្រព័ន្ធ ការពារ​របស់​ក្រុម​ជម្រើសជាតិ​ដោយសារតែ​កីឡាករ​រូបនេះ​មាន​បញ្ហា​របួស​ក្នុងពេល​វឹក​ហាត់​ ​។​

images (7)
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​នៅ​មិនទាន់មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ពី​ពេល វេលា​នៃ​ការ​សម្រាក​ព្យាបាល​របស់ Lovren ​នោះទេ​ ​។​

images (7)
​គួរ​បញ្ជាក់ថា​ ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ចូល​លេង​ឲ្យ Liverpool ​គ្រប់ការ​ប្រកួត​ទាំង​ក្នុង Premier League ​និង​នៅ Champions League ​ចាប់តាំងពី​រូបគេ​ផ្លាស់​ចេញពី Southampton ​នៅ​រដូវក្តៅ​នេះ​ ៕