ខេត្តកំពង់ឆ្នាំង បុរសម្នាក់បានរងរបួសចំកណ្តាលក្បាលយ៉ាងធ្ងន់ធ្ងរដេរអស់១៨ថ្នេរ ដោយសារយុវជនម្នាក់ទៀតកាប់មួយកាំបិតកកុក ខណះដែលបុរសរងគ្រោះ កំពុងលេងបៀរផឹកទឹកជាមួយជនដៃដល់ និងមិត្តភក្តិផ្សេងទៀត។ ហេតុការណ៏ហឹង្សា ដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី០៣ ខែ មិនា នៅចំណុចបរិវេណតារាងបាល់ទះ ស្ថិតក្នុង ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈដែលជនបង្កនិងជនរងគ្រោះមានជម្លោះនឹងគ្នារឿង លេងបៀរផឹកទឹក ។
យោងរបាយការណ៏ប៉ូលីសមូលដ្ឋានបានអោយដឹងថា៖ បុរសជាជនរងគ្រោះមានឈ្មោះម៉េស ងូត អាយុ ២១ឆ្នាំ ចំណែកជនដៃដល់មានឈ្មោះ ជុក រ៉ែម ហៅវិត អាយុ ១៧ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិ ស្រែតាជ័យជាមួយគ្នា ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅតារាងបាលទះមានគេ លេងបាល់ទះក្នុងភូមិ ពេលនោះដែរ មានបុរសរងគ្រោះ និងជនដៃដល់រួមទាំងមនុស្សមួយចំនួនទៀត ក៏កំពុងលេងបៀ ផឹកទឹក នៅជិតនោះ ហើយក៏កើតជម្លោះនិងគ្នា ភ្លាមនោះជនដៃដល់បានត្រឡប់ទៅផ្ទះ រួចយកកាំបិតកកុក លាក់ក្រោយខ្នងដើរមកតារាងបាល់ទះសាជាថ្មី ខណៈដែលជនរងគ្រោះអង្គុយភ្លេច ខ្លួន ជនដៃដល់បានយកកាំបិតកកុកកាប់ជនរងគ្រោះមួយកាំបិតចំកណ្តាលក្បាលបណ្តាលអោយមាន របួសយ៉ាងធ្ងន់ធ្ងរ ។ក្រោយពេលកើតហេតុជនដៃដល់បានព្យាយាមរត់គេចខ្លួនតែត្រូវប៉ូលិសមូល ដ្ឋានចាប់ខ្លួនបាន ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ ឆ្នាំង ដែលគ្រូពេទ្យប្រាប់ថារបួសធ្ងន់ដេរដល់ទៅ១៨ថ្នែរ ។ នៅព្រឹកថ្ងៃទី ៤ ខែមិនានេះ មន្ត្រីប៉ូលីសព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានក៏សាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាដើម្បីចាត់ការតាមនិតិវិធី ៕