មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋក្រីក្រ២សពនៅឃុំបន្ទាយស្ទោង

0

កំពង់ធំ ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋក្រីក្រ ព្រមទាំងនាំយកថវិកា និងអំណោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងបានឧបត្ថម្ភក្នុងពិធីបុណ្យសពទាំង២ ក្នុងមួយគ្រួសារសពអង្ករ៥០ គីឡូក្រាម  មីជាតិពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និង ថវិកា មួយចំនួន ដោយឡែកប្រជាពលរដ្ឋក្រីក្រ២គ្រួសារទៀតទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងត្រីខកំប៉ុង១យួរផងដែរ។

ពិធីបុណ្យសពនេះទី១គឺសពលោកចិនហុន អាយុ៥៤ឆ្នាំ មរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ ទី២សពលោកស្រី ខ្លឹម ផូ អាយុ៣៥ឆ្នាំមរណភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមសហការី រួមជាមួយអាជ្ញាធរដែនដីនាំ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមសោកស្តាយជាមួយគ្រួសារសព ដែលបានបាត់បង់អ្នកជាទីស្រឡាញ់ ដែលជាប្រជាពលរដ្ឋស្លូតត្រង់ទាំង២រូប សូមបួងសួងវិញ្ញាណក្ខន្ធទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង និងក្រុមគ្រួសារសព អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ បានអគុណសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តម សេនីយ៍ទោ សោម  ស៊ុន រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោក លោកស្រី  ទទួលបាននូវសុខភាពល្អ គិតប៉ងប្រាថ្នាអ្វីសូមឲ្យសមតាមបំណង និងសម្រេចជោគជ័យគ្រប់ភារកិច្ច។