បាត់ដំបង: នៅក្នុងបរិវេណវត្តពោធិវាលស្ថិតនៅកណ្តាលក្រុងបាត់ដំបងនាព្រឹកថ្ងៃទី 15-10-14មានរៀបចំពិធីគោរពដល់ដួងវិញ្ញាណក្ខ័ន្តរបស់សម្តេចព្រះនរោត្តម សី ហនុ ព្រះបរមរតន:កោដិដែលជាព្រះបិតាជាតិខ្មែរដែលបានសោយទីវង្គតអស់រយ:ពេលប្រមាណជា2ឆ្នាំកន្លងមក. ។
នៅក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីបណ្តាអស់លោកប្រធាន អនុប្រធាន
មន្ទីរនានានៅក្នុងខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្សក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង លោក អ៊ុក វង្សប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកអភិបាលរងជាច្រើនរូបផងដែរ. ។នៅក្នុងឱកាសដ៏ឱឡារិកនេះ លោកច័ន្ទ សុផល បានលើកឡើងអំពីប្រវត្តិខ្លះៗដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន:កោដិដែលបានខិតខំប្រឹងប្រែងអស់ព្រះកាយពលដើម្បីមាតុប្រទេសអោយបានរួចផុតពីក្រោមអា ណានិគមរបស់ប្រទេសមួយចំនួននិងទាមទារនូវឯករាជជាតិមកអោយប្រទេសកម្ពុជាវិញ. ។
លោកអភិបាលខេត្តបានបន្តទៀតថា មិនត្រឹមតែការខិតខំប្រឹងប្រែងប្រកបដោយព្រះបញ្ញា
ញាណដ៏ឈ្លាសវៃប៉ុណ្ណោះទេ សម្តេចបានបន្សល់នូវស្នាព្រះហស្ថដ៏ធំធេងដោយមិនអាចគណនាបានដែលសម្តេចបានកសាងនូវសម្មិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពាសពេញផ្ទៃប្រទេសដោយមិនអាចរាប់បានឡើយរហូតដល់ទីតាំងមួយចំនួនបានបន្សល់រហូតដល់សព្វថ្ងៃនេះ. ។
ឆ្លើយតបទៅនឹងនឹងការដឹងគុណដល់សម្តេចព្រះបរមរតន:កោដិដែលបានគ្រងជាម្លប់
ដល់កូនចៅ ចៅទួតអស់រយ:ពេលជាច្រើនទស្សវត្សដែលពោរពេញដោយភាពសុខក្សេមក្សាន្តដូច្នេះគុណូបការ:ទាំងនេះធ្ចើអោយកូន ចៅ ចៅទួតនៅចងចាំជានិច្ចក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយបើទោះបីជាក្នុងពេលនេះព្រះអង្គបានសោយទីវង្គតនិងឃ្លាតឆ្ងាយពីយើងទាំងអស់គ្នាក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេ ចនូវព្រះភក្ត្រនិងស្នាមញញឹមរបស់ព្រះអង្គឡើយ. ។
នាឱកាសនោះដែរក្រោយពីលោកអភិបាលខេត្តបានថ្លែងសន្ទរកថាចប់ អស់លោកដែល
ជាមន្ត្រីរាជការទាំងអស់បានដាក់កំរងផ្កានៅចំពោះព្រះភក្ត្រព្រះអង្គជានិមិត្តរូបនូវការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅដល់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន:កោដិព្រមទាំងបានអុជទៀន ធូប ដើម្បីបញ្ចប់នូវពិធីនេះផងដែរដែលប្រកបដោយភាពសោកសង្រេងក្រៃលែង៕



































