​ព្រឹទ្ធសភា​របស់​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សន្យា​នឹង​ជួយ​ជម្រុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់​មក​កម្ពុជា​ដើ​ម្ប​ឲ្យ​ភ្ញៀវទេសចរ​អាមេរិក​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​

0

​សៀមារាបៈ ​ព្រឹទ្ធសភា​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឯកឧត្ដម DON Be nton មានប្រសាសន៍ថា​កម្ពុជា​ពិត​ជាមាន​សុខសន្តិភាព សេរីភាព​ពេញ លេ ញ កម្ពុជា​មានការ​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​កិ ច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាពិសេស មាន​សក្ដានុពល​ទេសចរណ៍​និង​មាន​តំបន់​ទេសចរណ៍​នៅ​ខេត្តសៀមរាប តំបន់ឆ្នេរ​ស មុ​ទ្រ​ក្រុងភ្នំពេញ​និង​

6តំបន់​ភូមិភាគ​ឥ​សាន្ត​អាចឱ្យ​ប្រជាជន​អាមេរិក​មក​ទស្សនា​កំសាន្ត​បាន នឹង​សន្យា​ជួយ​ជម្រុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់​ពី​សហរដ្ឋអាមេរិក​ឆ្ពោះ​មក​កម្ពុជា​។​លើកឡើង​បែបនេះ​ធ្វើឡើង ក្នុងជំនួប​ជាមួយ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រសៀល​ថ្ងៃទី​១៥ តុលា ទីស្ដីការក្រសួង​។2

​ឯកឧត្ដម​បន្តថា នឹង​ខិតខំ ជួយ​ផ្សព្វផ្សាយ​ពី​ការពិត​នៅ​កម្ពុជា​និង​វិ​ស​យ័​ទេសចរណ៍​កម្ពុជា​ហើយនឹង​នាំ​បងប្អូន​គ្រួសារ​មក​ទស្សនា​នៅ​កម្ពុជា និង​បាន​សំដែង​ការកោតសរសើរ​នូវ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា ។​ជាការ​ឆ្លើយតប​ឯកឧត្ដម ថោង ខុន មានប្រសាសន៍ថា​កម្ពុជា​នៅក្នុង​របប​ប្រ​ល​យ័​ពូជសាសន៍​ប៉ុលពត​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​និង​ធនធានមនុស្ស​។​1

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ប្រទេសជាតិ​ត្រូវបាន​កសាង​និង​ស្ដារឡើងវិញ​ពី​បាតដៃ​ទទេ​និង​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​រហូត​មានការ​បោះឆ្នោត​ដោយ​សេរី​ពហុបក្ស​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣​ប៉ុន្តែ​កម្ពុ​ជាមាន​សន្តិភាព​ពិតប្រាកដ​នៅ​ឆ្នាំ​១៩៩៨ ក្នុងនោះ​វិ​ស​យ័​ទេសចរណ៍​ក៏មាន​ការរីកចំរើន​គួរឱ្យគត់សំគាល់​ផងដែរ​។ ឯកឧត្ដម រដ្ឋមន្ត្រី​បាន​ជំរាបជូន​ពី​គោលនយោបាយ​ទេសចរណ៍​និង​យុទ្ធសាស្ត្រ​ទិសដៅ​នៅពេល​អនាគត​3

ក្រសួង​នឹង​ខិតខំ​បង្កើត​ផលិតផល​ទេសចរណ៍​ឱ្យបាន​ច្រើន ប្រមូលផ្ដុំ​ទៅលើ​ការអភិវឌ្ឍន៍​ទេសចរណ៍​បៃតង និង​ស្អាត គុណភាព​ផលិតផល​ទេសចរណ៍​ខិតខំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជំនាញ​វិ​ស​យ័​ទេសចរណ៍ ជម្រុញ​ការតភ្ជាប់​ការហោះហើរ​តាម​ជើង​អាកាស ទឹក​និង​ជើងគោក​និង​ការដឹកជញ្ជូន​និង​សម្រួលការ​ធ្វើដំណើរ ដើម្បី​ឆ្លើយតប​និង​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ។4
​គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៣​មក​កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​បាន​៤​លាន​២​សែន​នាក់​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អាមេរិក​ប្រមាណ​១៨​ម៉ឺន​នាក់ ក្នុង​រយះពេល​៨​ខែ​ក្នុង​ឆ្នាំ​២០១៤​ទទួលបាន​ភ្ញៀវទេសចរ​អាមេរិក​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​១២​ម៉ឺន​នាក់ ស្ថិតក្នុង​លំដាប់​ទី​៧​ក្នុងចំណោម​ទីផ្សារ​ទាំង​១០ ៕5