ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៤ នៅ វត្ត ហង្សាបិតិ ហៅវត្តព្រែកស្តី បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ័ព្រះករុណាព្រះបាទសម្តេចនរាត្តម សីហនុព្រះ មហា វីរក្សត្រ ព្រះវរាជបិតា ឯករាជ្យរណភាពទឹកដី និង ឯកភាពជាតិខ្មែរ
ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ ឆ្នាំ នៅ ខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណអភិបាលខេត្តពោធិសាត់ និង ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សា ខេត្ត ដែលមានការអញ្ជើញចូលរួមពី មន្ត្រីរាជការសាលាខេត្ត និងបណ្តាមនញទីនានាជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធ ។
សូមបញ្ជាក់ផងដែរថា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃ អង្គារ ១១កើត ខែកក្តឹក ឆ្នាំច ចត្វាសក័ ពស ២៤៦៥ ត្រូវនិងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ។ ព្រះអង្គបានយាងចូលទីវង្គត់នៅថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វសក័ពស ២៦៥៦ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណ ព្រះបរមរនកោដ្ឋ ។
ពិធីគោរពវិញ្ញាណក្ខន្ធ័នេះ រៀបចំឡើងថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការកងកំលាំងប្រដាប់ អាវុធក៏ដូចជាប្រជាជន នៅក្នុងខត្តពោធិ៍សាត់ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ័ ព្រះករុណាព្រះបរមរតកោដ្ឋគម្រប់ខួប២ ឆ្នាំ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រះព្រហ្ម្វិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គ ឧត្តមវិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ ព្រះកាយពល ព្រះបញ្ញាញ្ញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតី និងអភិវឌ្ឍនលើគ្រប់វិសយ័ ។




































