ត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលក្រុងសួង បានឃាត់ខ្លួលបានលួចរថយន្តរបស់អ្នកការសែត VOA ក្នុងខណៈពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពបើកបរត្រង់ចំណុចភូមិប្រសែក្រោម សង្កាត់វិហារលួង ក្រុងសួងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ។
លោក អនុសេនីយ៍ទោ ស៊ុន ណាត ប្រធានផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសួងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈីន ឈិន អាយុ៤២ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ បានលួចរថយន្តម៉ាក កាមរីហើមស៊េរី៩២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A. 1860 ដែលមានម្ចាស់ឈ្មោះ ហេង ស៊ីនិត្យ អាយុ៤០ឆ្នាំ ជាអ្នកការសែត VOA ដែលបានដាក់នៅចំណុចមុខផ្ទះរបស់ខ្លួនលេខ៤៤ ផ្លូវC បូរីពិភពថ្មី ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ប្រធានផ្នែក បានបញ្ជាក់ទៀតថា បន្ទាប់ពីកម្លាំងបានឃាត់ជនសង្ស័យនិងរថយន្តចំណុចខាងលើ រួចបានជូនដំណឹងដល់ម្ចាស់រងគ្រោះ ហើយនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ត្រូវលោកអធិការដ្ឋាននគរបាលក្រុងសួង បានប្រគល់ទាំងជនសង្ស័យ និងរថយន្តទៅឲ្យកម្លាំងនគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមនិតិវិធី ។
លោក ហេង ស៊ីនិត្យ ម្ចាស់រថយន្ត បានបញ្ជាក់ឲ្យដឹងថា រថយន្តរបស់គាត់បាត់នៅម៉ោង១យប់ ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុចខាងលើ ហើយគាត់នឹង ទទួលយករថយន្តរបស់គាត់មកប្រើប្រាស់វិញ នៅពេលតុលាការផ្តល់សិទ្ធិឲ្យគាត់ ៕



































