​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​ការផ្សព្វផ្សាយ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ

0


សៀមរាប​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប​នៅតែ​បន្ត​ការចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា រួមគ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​។​01ពិសេស គឺ​សូមអោយ​បងប្អូន​បន្ត​ចូលរួម​សហការ​ណ៍​គ្នា​បន្តទៀត​ជាមួយ​សមត្ថកិច្ច​និង​អា​ជ្ងា​ធរមាន សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ផ្តល​ព៌​ត​មាន​ជូន​ដល់​សមត្ថកិច្ច​ជំនាញ​បន្ត​ជំរុញ​លើ​ចលនា ប្រជា​ការពារ​ភូមិ​ឃុំ ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ដែល​មានមុខ​នៅទីនេះ​បន្ត​សព្វផ្សាយ​គោល នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ផ្សេងទៀត ដែល​មិនទាន់ បាន យល់​ជ្រាប​ច្បាស់​អោយ​ពួកគាត់​បាន​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​សំដៅ​02

រួម​បាន​នូវ​ការកាត់បន្ថយ​បទល្មើស គ្រប់ ប្រភេទ រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​អោយ បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រ​ឡើង​។​ស្រប​ពេលដែល​ប្រទេសជាតិ​របស់​យើង​កំពុង​តែមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ដោយ​ឥតឈប់ឈរ​ក្រោម​មា​គា​ដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕
ដោយ លោក  ខេង ខេមរា​03