សៀមរាប : ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការ បង្កា ទប់ស្កាត់និង បង្ក្រាប បទល្មើសនេសាទខុសច្បាប់ក៏ដូចជាដើម្បីធានាបាននូវពូជមច្ចាជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត នៅលើផ្ទៃជលសារ បឹងទន្លេសាបនោះ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៥ខែតុលា កន្លងទៅនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កា
ត់សៀមរាប ដោយអនុវត្តតាមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ។បានចុះប្រតិបត្តិការណ៍ធ្វើការបង្កា ទប់ស្កាត់និង បង្ក្រាប បទល្មើសនេសាទខុសច្បាប់នៅត្រង់ចំណុចខាងលិចភ្នំក្រោម ដែលស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង និង ខេត្តសៀមរាបក្នុងភូមិសាស្ត្របឹងទន្លេសាប ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបនេះសមត្ថកិច្ចបានទទួលលិទ្ធផលដោយបានរកឃើញបរចំនួន ០១ ក្បាល មានប្រវែង១៥០ ម៉ែត មានចំរឹង ៥០ ដើម អុយស្បៃមុង ចំនួន ០៨ កន្លែងមានប្រវែង ៤៥០ ម៉ែត មានចំរឹង៩០ ដើម ត្រូវបានធ្វើការកាប់បំផ្លាញចោលនៅនិងកន្លែង និងបានលេងកូនត្រីចំរុះចំនួន៦០គីឡូផងដែរ ៕
ដោយ លោក ខេង ខេមរា




































