​ពិធី​បំពាក់​ឋានន្តរសក្តិ និង​តែងតាំង​មុខតំណែង​ជូន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ​

0


​កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់ របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ធំ បានគិត​គូរ​ពី​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រីនគរបាល ចំណុះ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​បំពេញ​តាម​សេចក្តីត្រូវការ ដល់​មន្ត្រី​ចំនួន ៧៣​នាក់ ត្រូវបាន​បំពាក់ ឋានន្តរសក្តិ និង​តែងតាំង​មុខតំណែង នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៤ ។​Image13
​ពិធី​បំពាក់​ឋានន្តរសក្តិ និង​តែងតាំង​មុខតំណែង ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ដូង សារឿន អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង​ឯកឧត្តម សូខ លូ អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​លោក ជូរ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ទាំង​ប្រធាន អនុប្រធាន​ការិយាល័យ នាយផ្នែក នាយ​ជំនាញ ចូលរួម​យ៉ាង​អ​ធ័ក​អ​ធ័​ម​។​Image8
​លោក​វរៈ​សេនី​យ៏​ទោ អ៊ឹម សុ​គឿន នាយរង​ការិយាល័យ​បុគ្គលិក​រាជធានី​- ខេត្ត​បាន​ឡើង​អាន​ប្រ​​កាស​របស់​ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ស្តីពី​ការផ្ទេរ​ភារកិច្ច​តែង តាំង​មុខតំណែង​និង​តម្លើង​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​សរុប​ចំនួន​៧៣​នាក់ ស្រី​១៦​នាក់​! ។​Image9
​ឯកឧត្តម សូខ លូ អភិបាលរង​ខេត្ត មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ ដល់​មន្ត្រី​ដែល​ទើបតែ​ទទួលបាន​ការតែងតាំង​មុខតំណែង​និង​តម្លើង​ឋានន្តរសក្តិ​រួចហើយ សំខាន់​ត្រូវ​ចេះ​សាមគ្គី​គ្នា ចាប់ដៃ​ពិ​ភាគ​ក្សា​គ្នា​រក​ដំណោះស្រាយ​ដែល​សមស្រប ព្យាយាម​ពន្លត់ភ្លើង​នៅ​ខាងក្នុង មុននឹង​បែកធ្លាយ​ចេញទៅ​ឆេះ​ខាងក្រៅ តែ​មិនចេះ​សាមគ្គី​គ្នា គ្មាន​ភាព​ពិចារណា គ្មាន​ការយោគImage10

យល់​គ្នា ជាហេតុ​នាំ​ឲ្យ​បែកបាក់​ផ្ទៃក្នុង ដែល​គេ​និយាយ ថា ដង្កូវចេញពីសាច់ មិនបាច់​ពន្លត់ភ្លើង​ក្រៅរបង ដូច្នេះ​ក្នុង​នាំ​ជា​មន្ត្រីនគរបាល ត្រូវ​ដើរតួរ​ជា​គំរូ​ល្អ សម្រាប់​ប្រជាពលរដ្ឋ ទាំង​កាយវិការ ទាំង​ទង្វើ ព្រោះ​ភ្នែក​ប្រជាពលរដ្ឋ​រាប់ម៉ឺន​គូរ កំពុងតែ​មើល​លោក ប៉ូលិស​ជា​រៀមច្បង និង​ត្រូវ​ពិចារណា​កុំ​ឲ្យ​ក្លាយខ្លួនជា កាត់ក្តី​ឆ្កែ​ស៊ី​បាយ​លាប​មាត់​ពពែ​។​Image11

​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ដូង សារឿន មាន​ប្រសា​ស​ន៏​ថា ការផ្តល់​ឋានន្តរសក្តិ និង​មុខតំណែង​ជូន​មន្ត្រី​ទាំងអស់ ឲ្យ​បាន​សមស្រព​ទៅតាម​ការ​ខំប្រឹង​ប្រែ​បំពេញ​ភា​កិច្ច ហេតុ ដូច្នេះហើយ​សូម​ឲ្យ​មន្ត្រីនគរបាល​ត្រូវតែ​សិក្សា​រៀនសូត្រ​បណ្តើរ​គោរព​វិន័យ​ឲ្យ​បាន​សមជា​មន្ត្រីនគរបាល ។​

​ដោយ ប៊ុន រដ្ឋាImage31 Image30 Image15 Image14 Image12