​លោក​សេង ប៊ុន​តេង ប៉េ​អ៊ឹម​ឈើ​ប្តូរ​អាជីព​ជា​អ្នក​ប្រ​ម៉ាញ់​ឡាន ក្រឡាប់​ផ្អើល​ស្រុក​បារាយណ៍

0

កំពង់ធំៈ សកម្មភាព​ការ​ប្រ​ម៉ាញ់​រថយន្ត​ដឹកឈើ​របស់​សមត្ថកិច្ច​ប៉េ​អ៊ឹម ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព​បង្ករ ព្យុះភ្លៀង​ជាប្រចាំ​ទាំងយប់​ទាំង​ថ្ងៃ តែ​ទោះជា​សកម្មភាព​ប្រដេញ​ឡាន​ដូច​អាណាធិបតេយ្យ ក៏​ពុំ​ត្រូវបាន​ពុំ ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​កងរាជអាវុធហត្ថ​ខេត្ត ក៏ដូចជា​ស្ថា​ប័ណ​មាន​សមត្ថកិច្ច ពាក់​ព័​ន្ឋ​ក្នុង​ខេត្ត​មានការ​អើពើ​នោះឡើយ ដែល​ត្រូវបាន​គេ​សង្ស័យថា ប្រហែល​ជាមាន​កញ្ជប់​ប​ញ្ជ​ប់​រឿង ទើបបានជា​ពុំដែល​មានរឿង​សោះឡើយ ។​10733574_1492555061028346_995101910_n
​តាម​សេចក្តី​រាយ​ការ​ណ៏ ពី​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៤ មាន​ករណី​ក្រឡាប់​ឡាន​ដោយសារ​បុក​គ្នា យ៉ាង​ពេញទំហឹង រវាង​PM​ឈើ ប្រ​ម៉ាញ់​អ្នក​ដឹក​បទល្មើស​ឈើ បានធ្វើ​ឲ្យ​រថយន្ត​កា​ម៉ា​រី ហើម ពណ៌​សំបក​ឪឡឹក ដែល​បើក​ដោយ PM ឈើ ម្នាក់​ដែលមាន​អាជីព​ជា​អ្នក​ប្រ​ម៉ាញ់​រថយន្ត​ដឹកឈើ​ជា​រៀងរាល់​យប់ និង​ថ្ងៃ បាន​ក្រឡាប់​នៅ​ចំណុច​ភូមិ​បា​ល័​ង្គ ឃុំ​បា​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង ជំនួយការ​លោក ហង្ស ថុល មេ បញ្ជាការ​កង​រាជ​អារ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ ។​
​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង បានធ្វើ​សកម្មភាព​ព្យុះភ្លៀង ដោយ បាន​ប្រើប្រាស់​ប្អូនថ្លៃ​របស់ខ្លួន​ម្នាក់ និង​កងរាជអាវុធហត្ថ​៥​នាក់ ធ្វើ​សកម្មភាព​រក​សេដ្ឋកិច្ច ប្រមូល​លុយ ជូន​អង្គភាព​របស់ខ្លួន មិនតែប៉ុណ្ណោះ បានដាក់​រថយន្ត​ប្រចាំការ​នៅ គល់ស្ពាន​កំពង់ថ្ម មួយគ្រឿង និង រថយន្ត​ដែល​ត្រូវបាន​គេ​បើក​បុក​ក្រឡាប់​នេះ​មួយគ្រឿង ដាក់​នៅ​ចំនុច​ផ្លូវ​ស្នាក់ការ​សន្តិសុខ ១០២ រថយន្ត ទាំងនេះ​បាន​ប្រដេញ​រថយន្ត​ដឹកឈើ ចាប់តាំងពី​សិប្បកម្ម​តូចតាច រហូត​ឈានដល់​រថយន្ត ឈើ​ធ្នង់ និង

គ្រញូង ដែល​បាន​ដឹក​ចេញពី​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ចំណែក​បក្សពួក​ដែល​បាន​ឃុបឃិត​គ្នា រត់ការ​ដឹក ជញ្ជូន​ឈើប្រណិត​ឆ្លងកាត់​ខេត្តកំពង់ធំ និង​ជា​អ្នក​បោះដៃ​ឲ្យ​លោក សេង ប៊ុន​តេង នៅ​ប្រចាំការ​នៅឯ​ខេត្ត​នោះ មានឈ្មោះ ហន និង​ឈ្មោះ ចិន និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​មួយចំនួន បុគ្គល​ទាំងនេះ​ចូល​អង្គភាព​កងរាជអាវុធហត្ថ ពាក់​ស្បែក​ខ្លា គ្រាន់តែ​ជា​កំឡាច​សមត្ថកិច្ច និង​ឈ្មួញ​ឈើ​តែប៉ុណ្ណោះ តែ​ការពិត​បុគ្គល​ទាំងនេះ​គឺជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ ចាប់​អាជីព​ជា​អ្នក​រត់ការ មើលផ្លូវ​ឲ្យ​ឈ្មួញ និង​ដឹកជញ្ជូន​តែប៉ុណ្ណោះ​។​10733574_1492555061028346_995101910_n
​សូមបញ្ជាក់​ផងដែរ លោក​វរៈសេនីយ៍ត្រី សេង ប៊ុន​តេង គឺជា​មនុស្ស​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​ជាច្រើន​សតវត្ស កន្លងមក​ធ្លាប់បាន​លួច​ឈើ​ជាច្រើន​ដុំ ក្រោយពី​ចាប់​រថយន្តក្រុង​យកទៅដាក់​ក្នុង​បន្ទាយ និង​ករណី​បើករថយន្ត ប្រដេញ​ឡាន​ដឹកឈើ បង្ករ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ស្លាប់បាត់​បង់ជីវិត ហើយ​ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ កូនចៅ​យក​រថយន្ត​ជាច្រើន​គ្រឿង ប្រដេញ​រថយន្ត​ដឹក​បទល្មើស បណ្តាល​ឲ្យ​ក្រឡាប់ តែ​សំណាងល្អ មិនបាន​មនុស្ស​ស្លាប់ ។

លោក សេង ប៊ុន​តេង ខ​ល​សុំ​ការបំភ្លឺ​ជាច្រើនលើក តែ​មិន​លើក​ទូរស័ព្ទ ពេលខ្លះ​លើក ហើយ​ចុច​បិទ ។​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​សំណូមពរ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត មេត្តាជួយ​លុបបំបាត់​ការ​ប្រដេញ​ប្រសេចប្រសាច ចាប់​យកលុយ​ដាក់​ហៅ​ប៉ៅ​ខ្លួនឯង និង​សូមអោយ​អាណិតអាសូរ​ជីវិត​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ផង ។

ដោយ    អ្នកតាមានភ្នែក