​ប្រជាកសិករ​២៩​នាក់​បានទទួល​វគ្គប​ណ្តុះ​បណ្តាល​ស្តីពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ពី​មន្ទីរ​កសិកម្ម​

0

​ប្រជាកសិករ​ចំនួន​២៩​នាក់មក​សង្កាត់​ស្ពាន​មានជ័យ នឹង​សុខដុម ក្រុង​សែន​មនោ​រម្យ​បានទទួល វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ពី​មន្ទីរ​កសិកម្ម ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា នេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ​មានការ​អញ្ជើញ​បិទ​វគ្គ​ដោយ​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាល​នៃ​

គណៈ​អភិបាលខេត្ត​ផងដែរ​។​

b2
​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង បានធ្វើ​បទ​បង្ហាញ​ដល់​ប្រជាកសិករ​ទាក់ទង​ទៅ​និង​ការគ្រប់គ្រង​ជីជាតិ​ដី បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ ការថែទាំ លក្ខ​ណះ​បំផ្លាញ​របស់​សត្វល្អិត នឹង​ជំងឺ​លើ​ដំណាំ​បន្លែ ព្រមទាំង​វិធានការ​ការពារ កំចាត់​សត្វល្អិត នឹង​ជំងឺ​លើ​ដំណាំ​បន្លែ​ផងដែរ​។ b3

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្នុង​វគ្គ​នេះ​ប្រជាកសិករ​ដែល​ចូលរួម​និង​ទទួលបាន​អំណោយ គ្រាប់ ពូជ មួយចំនួន​ដូចជា គ្រាប់​ត្រសក់ គ្រាប់​ស្ពៃចង្កឹះ គ្រាប់សណ្តែក​គួរ គ្រាប់​ស្ពៃ​តឿ និង​ស្ពៃក្តោប ដើម្បី​យកទៅអនុវត្ត​កា​ដាំ​ដុះ​ជាក់ស្តែង​។​b1

​ថ្លែង​បិទ​វគ្គ​បណ្តុះបណ្តាល​នាពេលនោះ ឯកឧត្តម អេង ប៊ុន​ហ៊ាង បាន​មាន​ប្រសា​ស​ន៌ ផ្តាំផ្ញើ​ដល់​កសិករ​ទាំងអស់​ក្រោយពី​ទទួលបាន នូវ​វគ្គ​បណ្តុះបណ្តាល​ដ៏​ខ្លី​នេះ ទទួលបាន​នូវ​ជំនាញ បទ​ពី​សោធន៍ និង​បច្ចេកទេស ត្រូវ​យកទៅ អនុវត្តន៍​ការដាំដុះ​ឲ្យ​បាន​ទិន្នផល​ខ្ពស់ ហើយ​គ្រប់​ពូជ​ដំណាំ​ដែល​ចែកជូន​ត្រូវ​យកទៅ​ដាំ​ឱ្យអស់​លទ្ធភាព​ជៀសវាង​ទុក ដី​ទំនេរ​ចោល និង​ខិតខំ​បង្កបង្កើនផល​ចិញ្ចឹមសត្វ​បន្ថែម ដើម្បីអោយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើ​ឡើង​មួយកំរិត​ទៀត​។b5

​ ​ប្រជាកសិករ​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ​មាន​ភាព​រី​រាយ​យ៉ាងខ្លាំង ហើយ​ពួក​កាត់​ក៏បាន​សំនូមពរ​អោយ មន្ទីរ​កសិកម្ម​មាន​បើក​វគ្គ​បណ្តុះបណ្តាល​និង​ជំនាញ​ថ្មីៗ​នេះ​បន្ថែមទៀត​ដើម្បី​ឲ្យ​ពួកគាត់​មាន​ជំនាញ​ពិតប្រាកដ​ផ្នែក​កសិកម្ម​ក្នុង​ការដាំដុះ​ដើម្បី​ឲ្យ​មាន​ចំណូល​ក្នុង​គ្រួសារ​បន្ថែម​ទៀតហើយ​ម្យ៉ាងទៀត សូមអោយ​មន្ទីរ​ផ្តល់​គ្រាប់ពូជ​បន្លែ​បន្តរ​ទៀត​នៅ​ឆ្នាំក្រោយៗ​ទៀតផង​ដែរ​។