មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជំរុញការការពារសន្តិសុខសណ្ដាប់ធ្នាប់និងបំរើសេវាសាធារណះអោយបានល្អដល់ភ្ញៀវជាតិនិងអត្តរជាតិ

0

បន្ទាយមានជ័យ៖ មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវជំរុញការការពារសន្តិសុខសណ្ដាប់ធ្នាប់និងបំរើសេវាសាធារណះអោយបានល្អដល់ភ្ញៀវជាតិនិងអត្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វាអត្តរជាតិប៉ោយប៉ែត ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ ថ្លែងដូចនេះនាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ខណះអញ្ជើញចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ -ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល ។

ក៍មានវត្តមាន អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរក្នុងកិច្ចត្រួតពិនិត្យនាច្រកទ្វាអត្តរជាតិប៉ោយប៉ែតផងដែរ។

ក្នុងពិធីសំណៈសំណាល ឯកឧត្ដម សន្តិបណ្ឌិត បានផ្តាំផ្ញើរដល់មន្រ្តីអន្តោប្រវេសន៍យកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិឲ្យបានល្អនិងគោរពវិន័យ ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ឋភាពដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយក៍បានជូនពរ
ផ្តាំផ្ញើរដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រក្សាសុខភាពអោយបានល្អក្នុងរដូវត្រជាក ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងបំរើរសេវាសាធារណះជូនភ្ញៀវជាតិ អត្តរជាតិអោយកាន់ល្អប្រសើរ៕ដោយ៖ឃិន គន្ធា