មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់និងសង្សាជាស្រ្តីបម្រើការងារកាស៊ីណូបានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្លាប់យ៉ាងអណោចអធម្មដោយគ្មានមួលហេតុ

0

ខេត្តព្រះសីហនុ ៖ហេតុការ ដ៏អាក្រក់នេះបានកើតឡើងនៅត្រង់ចំណុចក្រោយសាលាដុនបូស្កូ ស្ថិតក្នុងភូមិ ៥ សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៤ បង្ករឱ្យមានការភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថាបើតាមការប្រាប់ឲ្យដឹងពីសំណាក់ម្ចាស់ផ្ទះកើតហេតុថា អ្នកទាំង២គឺជាគូរ សង្សារ នឹងគ្នា ហើយការធ្វើអត្តឃាតនេះ អាចកើតឡើងក្នុងរង្វង់ម៉ោងប្រហែលជា០៨ ព្រឹក ថ្ងៃ១៦មករា២០២៤ រហូតដល់ពេលរសៀលទើបដឹង។ដោយឡែកយោងតាមប្រភពពីរនាក់ជិតខាងនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប៉ុន្មាន០៨ជាងព្រឹកថ្ងៃទី១៦ខែមករាគេបានឮសំឡេងលាន់ខ្លាំងៗពីរដងតែគេពុំបានចាប់អារម្មណ៍ស្មានថាធ្លាក់ដុំថ្មពីការដ្ឋានសំណង់នៅក្បែរនោះទើបពុំមានការចាប់អារម្មណ៍ថាជាស្នូលកាំភ្លើង។រហូតដល់វេលាម៉ោងប៉ុន្មានជាង១២.០០នាទីថ្ងៃត្រង់ទើបមានការភ្ញាក់ផ្អើលថាមានមនុស្សស្លាប់ដោយសារការបាញ់សម្លាប់សង្សារនិងសម្លាប់ខ្លួនឯង។

ជុំវិញបញ្ហារនេះបើតាមការរៀបរាប់ របស់ ឈ្មោះកែវស្រីណេត គឺជាមិត្តភ័ក្រស្រ្តីរងគ្រោះធ្វើការនៅក្នុង casino ជាមួយគ្នាក៏បានឲ្យដឹងផងដែរថា នៅយប់ថ្ងៃកើតហេតុវេលាម៉ោងប្រមាណ ១២រំលងអធ្រាតឈានចូល ថ្ងៃទី ១៦ខែមករា ស្ត្រីរងគ្រោះបានទៅសុំខ្ចីសោរ ផ្ទះពីខ្លួនដើម្បីសុំសម្រាកមួយយប់ ជាមួយសង្សារដែលជាជន រងគ្រោះដូចគ្នា។រហូតដល់វេលាម៉ោងប៉ុន្មានជាង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៦ ដដែល ខ្លួននាងបានចេញពីធ្វើ ការរួច ឡើងទៅបន្ទប់ជាន់លើដែលមិត្តភក្កិសម្រាកនៅពេលរុញទ្វារទៅឃើញឈាមហូរពេញបន្ទប់ធ្វើឲ្យនាងមានភាពភ័យស្លន់ស្លោយ៉ាងខ្លាំងហើយក៏ស្ទុះចេញមកក្រៅស្រែកឱ្យគេជួយនិងបានរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យកន្លែងកើតហេតុ។ចំពោះមូលហេតុដែលឈានដល់ការបាញ់ប្រហារសម្លាប់សង្សារនិងសម្លាប់ខ្លួនឯងនេះគ្មាននរណាម្នាក់អាចដឹងពីមូលហេតុពិតប្រាកដទេ  ប៉ុន្តែជនរងគ្រោះទាំង០២នាក់ ត្រូវបានមិត្តភ័ក្របញ្ជាក់ថាពួកគេស្រឡាញ់ គ្នាណាស់ ។

ជុំវិញករណីនេះ សមត្ថកិច្ចបញ្ជាក់ថា ករណីបុរស និង ស្ត្រីជនជាតិខ្មែរ ០២នាក់ស្លាប់  ជាការធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួននឹងកាំភ្លើងខ្លីម៉ាក់K 54) ក្នុងនោះបុរសដែលបានបាញ់សង្សានិងបាញ់សម្លាប់ខ្លួនឯងមាន ឈ្មោះ  ម៉េត និរ័ន្ត ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២៣.០១.១៩៩៩ មុខរបរជាមន្ត្រីនគរបាល នៅក្រសួងមហាផ្ទៃ មានទី លំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងសាកសពស្ត្រីឈ្មោះ កែវ ស្រីណេត ជនជាតិ ខ្មែរ ថ្ងៃខែឆ្នាំកំណើត ២០.១២.២០០០ មុខរបរបុគ្គលិកកាស៊ីណូ មានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ចំពោះមួលហេតុឈានដល់ការបាញ់សម្លាប់ខ្លួនទាំង០២នាក់ខាងលើនេះ​រហូតមកដល់ពេលនេះនៅ មិនទាន់ដឹងនៅឡើយទេ។

សាកសព ត្រូវបានធ្វើកោសល្យវិច្ចយ័ ដាក់ការសន្និដ្ឋានបានថា ការស្លាប់របស់ជន រងគ្រោះទាំង០២ នាក់គឺធ្វើអត្តឃាតដោយខ្លួនឯង។បច្ចុប្បន្នសពអ្នកទាំង២ ត្រូវបានកម្លាំងជំនាញប្រគល់ ឲ្យឪពុក ម្តាយ ទាំងសងខាង យកទៅធ្វើបុណ្យតាមប្រពៃណីក៏នៅវត្តអូរត្រេះ ក្រុងព្រះសីហនុ៕នាគសមុទ្រ