ខេត្តកំពង់ឆ្នាំង: ថ្វីបើពីអតីតកាល ស្រុកជលគីរី ជាស្រុកចុងកាត់មាត់ញក ត្រូវធ្វើដំណើរតាម ផ្លូវទឹកតែមួយគត់ពីស្រុកទៅទីរួមខេត្ត ហើយផ្លូវគមនាគមន៍ក្នុងទីរួមស្រុកមានការពិបាកពេកក្រៃ ព្រោះថាភូមិអ្នកទីរួមស្រុកជលគីរីគឺ នៅតាមជើងភ្នុំ.ចង្កេះនិងជ្រលងភ្នំ នៅខណដែលទឹកភ្លៀងហូរ ធ្លាក់ពីប្រជុំភ្នំ មកលើផ្លូវទាំងនោះបណ្ដាលឲ្យច្រោះដី នៅសល់តែថ្មតូចធំផុសចេញមក សូម្បីតែថ្មើរ ជើងក៏ពិបាកធ្វើដំណើរដែរ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រុកជលគីរីមានឧិកាស ទៅបណ្ដាខេត្តនិងរាជធានី ភ្នំពេញបានយ៉ាងស្រួលនិងឆាប់រហ័ស តាមរយ:ការអភិវឌ្ឍគ្រប់វិស័យជាដំណាក់កាលៗ ជាពិ សេសនៅអណតិលោកយិន សាវេន ជាអភិបាលស្រុក អនុវត្តតាមគោនយោបាយ របស់រាជរដ្ឋា ភិបាល ដែលមានសម្ដេច អគ្គមហាសេនា បតី ហ៊ុន សែន ជាប្រមុខ។
ដោយឡែកផ្លូវគមនាគមន៍វិញបានមានផ្លូវលំក្រាលគ្រួសក្រហម ឬដីភ្នំ ព័ទ្ធជុំវិញភ្នំនិងតាម ជ្រលងភ្នំ.ចង្កភ្នំនិងផ្លូវស្ពានតាមខ្នងទន្លេ ដែលធ្វើឲ្យប្រជាពលរដ្ឋឆ្លងកាត់ ពីភូមិមួយទៅភូមិមួយ យ៉ាងស្រួលកាត់បន្ថយពេលវេលានិងថវិការ។
លោកយិន សាវេន អភិបាលស្រុក ជលគីរី បានមានប្រសាសន៍ថា បន្ទាប់ពីឯកឧត្ដម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញមកបើកកម្មវិធីកសាងផ្លូវរូចមកនោះ ឥឡូវស្រុកជល គីរី បាននិងកំពុងស្ថាបនាផ្លូវកៅស៊ូ ជាលើលទី១ នៅស្រុកជលគីរីដែលមានប្រវែង៣៧០០
ម៉ែត្រព័ន្ធ ជុំវិញភ្នុំធំចាប់ពីថ្នល់បំបែកទំនប់តាកុយទៅរូបសំណាក់លោកតាម៉ៅ(សេះស)និងផ្លូវមុខសាលាស្រុក ហើយផ្លូវពីសេះស តភ្ជាប់មកផ្លូវបំបែកទំនប់តាកុយវិញគឺធ្វើផ្លូវបេតុង គឺជាអំណោយរបស់ក្រុមហ៊ុន កិនថ្ម។
លោកយិន សាវេន បានបន្តថា នៅមានគំរោងស្ថាបនាផ្លូវកៅស៊ូ២ខ្សែបន្ដទៀត រួមទាំងគំរោង សាងសង់សាលាស្រុក២អគារផងដែរ គឺជាគំរោងក្រសួងមហាផ្ទៃ ដែលបានថវិការមកពីមូលនិធិ ធនាគារ អេឌីប៊ី។
លោកយិន សាវេន បានបន្តថា ការអភិវឌ្ឍគឺមហិច្ឆតា របស់រាជរដ្ឋាភិបាលស្របតាមឆន្ទ: របស់ប្រជាពលរដ្ឋ ប៉ុន្តែវាត្រូវការពេលវេលា.គំរោងច្បាស់លាស់និងស្ថេរភាពនយោបាយផងដែរ។
លោកយាយមេះ ប្រាង អាយុ៦៦ឆ្នាំ នៅភូមិព្រៃគ្រីជើង បាននិយាយថា គាត់មិនសង្ឃឹមថា ស្រុកជលគីរី មានដូចសព្វថ្ងៃនេះទេ ព្រោះថា ស្រុកនេះ ជាស្រុកនៅដាច់ស្រយាលពីទីរួមខេត្តកំពង់ ឆ្នាំង បើត្រូវទៅមក ទីរូមខេត្តកំពង់ឆ្នាំងគឺត្រូវធ្វើដំណើរតាមផ្លូវទឹកចំណាយពេល១ថ្ងៃ
ទល់ល្ងាច មិនដូចឥឡូវនេះ មានឡានម៉ូតូគ្រប់ម៉ាក ចេញចូលមកស្រុកនេះ ព្រមទាំងមានរថយន្តឈ្មួលទៅ រាជធានីទៀតផង ដោយធ្វើដំណើរតាមផ្លូវទំនប់តាកុយ ចេញទៅផ្លូវជាតិលេខ៦ត្រង់ច្រកផ្សារផ្អាវ។
ប្រជាពលរដ្ឋស្រុកជលគីរីមានសេចក្ដីរីករាយ និងអគុណចំពោះរាជរដ្ឋាភិបាល ដែលមាន សម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់អឆ្ឆរិយប្រទេស។



































