កាលពីល្ងាចថ្ងៃទី16-10-2014 ព្រះគ្រូចៅអធិការវត្តសំរោងពន្លៃបានមូលមតិគ្នាជាឯកច្ឆន័ជាមួយលោកអាចារ្យសម្រាប់វត្ត សំរោងពន្លៃ បានធ្វើបុណ្យដាក់ទានជូនដល់ជនទីទល័ក្រចំនួន68នាក់ មកពីតាមបណ្តាភូមិទាំង5 ក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ យោងតាមពុទ្ធដិការបស់ព្រះគ្រូចៅអធិការវត្តព្រះនាម សេត សុវណ្ណរិន បានមានពុទ្ធដិការថា៖ អំណោយដែលបានយកមកធ្វើទាននេះគឺជាសម្ភារៈប្រើប្រាស់ដូចជាចានឆ្នាំង ជាដើមហើយសម្ភារៈទាំងអស់នេះគឺបានមកពីបងប្អូនពុទ្ធបរិសទ័គាត់យកមកប្រគេនដូចជាប្រឡុងជាដើម ហើយខ្ញុំករុណាក៏ចេះតែសន្សំយូរៗទៅក៏បានច្រើន ហើយក៏ពិភាក្សាជាមួយលោកតាអាចារ្យហើយសម្រាប់វត្តយើងក៏មានឯកភាពគ្នា បានលើកសម្ភារៈទាំងនេះយកមកធ្វើទានដល់បងប្អូនទីទល័ក្រពិតៗនៅទីនេះ។ ហើយព្រះគ្រូចៅអធិការបានមានពុទ្ធដិការបន្តទៀតថា៖ ខ្ញុំករុណារួមជាមួយលោកតាអាចារ្យធ្វើទានខាងលើនេះអត់ មានគិតពីអ្វីនោះទេ អាត្មាគ្រាន់តែធ្វើបុណ្យដាក់ទានដល់បងប្អូនទីទ័លក្រពិតៗ សូមអធ្យាស្រ័យនេះជាសិល្បៈ នៃការចែករំលែកដូច
អនុសាសន៍របស់សម្តេចបានមានប្រសាសន៍កន្លងមក។ ក្រោយមកព្រះគ្រូចៅអធិការបានជូនអំណោយដល់បងប្អូទីទ័លក្រចំនួន 68គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ ចានធុន១ បំពង់ទឹកក្តៅ១ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ វែកបាយ១ វែកសម្លរ១ ចានស្រាក់១ កំសៀវ១ ទឹកត្រី១ដប ទឹកស៊ីវអ៊ីវ១ដប ផ្តិលទឹក១ ភួយ១ មី៥កញ្ចប់ ហើយព្រះគ្រូចៅអធិការជូនបច្ច័យក្នុងម្នាក់ ៥០០០រៀល និងលោកឧបាសក សាយ សុផល្លា និងលោកយាយ ចាន់ ឡុញ លោកម៉ែន លន់ បានឧបត្ថមបច្ច័យក្នុងម្នាក់ៗ ៥០០០រៀល ផងដែរ ហើយតំណាងបងប្អូនទីទ័លក្របានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការព្រមទាំងលោកអាចារ្យក៏ដូចជាបងប្អូនសប្បុរស់ជនទាំងឡាយអោយជួបតែសេចក្តីសុខ សំណាងល្អ គ្រប់ៗគ្នា៕
ឯកឧត្តម ហ៊ីង ប៊ុនហៀ់ង អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រុងដូនកែវចំនួន 1425នាក់
នាព្រឹកថ្ងៃទី17-10-2014 ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ខេត្តតាកែវ នាឳកាសនោះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកមូល វិចិត្រ អភិបាលក្រុងដូនកែវ ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុវប្រធានមន្ទីរជុំវិញខេត្តតាកែវ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
សរុបចំនួន 1425នាក់ ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីនេះផងដែរ។ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានឡើងអានរបាយការណ៍ជូនគណៈអធិបតីស្តីពីការងារបានអនុវត្តន៍ កន្លងមកមានការរីកចម្រើនគួរអោយកត់សម្គាល់ ក្រោមការដឹននាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង និងមានការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋបានរួមសហការគ្នាជាមួយអាជ្ញាធ័រមូលដ្ឋានតែដោយឡែក ក្នុងឆ្នាំនេះជួបគ្រោះរាំងស្ងួតបានធ្វើអោយបងប្អូនជួបផលវិបាកក្នុងការបង្កបង្កើនផលស្រូវវស្សា។ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន័ថា៖ នៅក្នុងខេត្តតាកែវរបស់យើងទាំងមូល បទល្មើសផ្សេងៗ ក៏ដូចជាក្មេងទំនើងមានការថយចុះក៏ប៉ុន្តែ សំណាងអាក្រក់ឆ្នាំនេះយើងឃើញថា
មានកូនរដូវប្រាំងបានធ្វើអោយរាំងស្ងួតធ្វើអោយប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនយើង ចំណុចនេះគួរអោយសោកស្តាយណាស់នេះជាគ្រោះធម្មជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឳកាសនោះថា ៖ ថ្ងៃនេះសប្បាយចិត្តបានមកជួបជុំលោកតាលោកយាយបងប្អូនទាំងអស់របស់ក្រុងដូនកែវយើងហើយបងប្អូនមានជំនឿទុកចិត្តយ៉ាងមុត មាំចំពោះថ្នាក់ដឹកនាំរបស់យើ់ងជាពិសេសសម្តេចទាំង៣ ដែលតែងតែបានយកចិត្តទុកដាក់គិតគូរ
មកដល់បងប្អូនគ្រប់ពេល ដូចច្នេះសង្ឃឹមថា បងប្អូនបន្តរួមចំណែកគាំទ្រយ៉ាងពេញទំហឹងបន្តទៅទៀតជាំ គណបក្សប្រជាជនយើង ។ ក្រោយមកឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានជូនឃីត១ ថវិការ១ម៉ឺនរៀល ក្នុងម្នាក់ តាជីយាយជីម្នាក់បានក្រណាត់ស១ដុំ ថវិការ ១ម៉ឺនរៀល និងឧបត្តមក្នុងកម្មវិធីថវិការមួយចំនួនធំ ប្រគេនបច្ច័យ 3000ដុល្លា ស៊ីម៉ងតិ៍ ៥តោន សម្រាប់បុណ្យកឋិនវត្តឈើទាលទងត្រា៕



































