សិក្ខាសាលា​ស្តីពី ការពង្រឹង​សមត្ថភាព​អនុវត្ត​ថិ​វ​កា​កម្មវិធី​

0


​ខេត្ត​ព្រះសីហនុ​​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ​បើក​សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ថវិកា​កម្មវិធី ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ​ឆ្មេ​រ​ជលសារ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម ហួត សារី​ម អនុរដ្ឋលេខាធិការ​ក្រសួង​

អភិវឌ្ឍ​ន៌​ជន ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ប្រធានការិយាល័យ​នៃ​មន្ទីរ​អភិវឌ្ឍ​ន៌​ខេត្ត​ទាំង ២៥​ខេត្ត និង​តំណាង​មកពី​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ខេត្ត ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង​តាកែវ​។​​ឯកឧត្តម​ហួត សារី​ម មាន​ប្រសា​ស​ន៌​គូសបញ្ជាក់ថា សិក្ខាសាលា​មាន​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ជូន​មន្ត្រីរាជការ ដែល​អនុវត្ត​ការងារ​ថិ​វ​ការ​កម្មវិធី​របស់​ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ នៅតាម​បណ្តា​មន្ទីរ ក្នុង​ការកសាង​កម្មវិធី​កំណត់​សួ​ចនាករ​ការត្រួតពិនិត្យ​ឡើងវិញ​ចំណេះដឹង​អង្គភាព​ថវិកា និង​ការងារ​លទ្ធកម្ម ។​ល​។ 1.mp4_snapshot_00.15_[2014.10.17_15.52.58]

ដើម្បី​ចែករំលែក​បទពិសោធ​ន៌​ឪ្យ​បាន​ផុលផុស ដល់​មន្ត្រី​ទទួលបន្ទុក​រៀបចំ​ថវិកា​កម្មវិធី​ទាំងអស់ ឋិត​ក្រោម​ឪ​វាទ​ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ ឪ្យ​កាន់​មានការ​យល់ដឹង​បន្ថែមទៀត​ពី​ការអនុវត្ត​ថវិកា​កម្មវិធី​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​ប្រ​សិ​ទិ្ធ​ភាព​ខ្ពស់ ។ 1.mp4_snapshot_01.43_[2014.10.17_15.54.20]

​ឯកឧត្តម​បាន​បន្តថា ដើម្បី​កសាង​ប្រភព​ចំណូល​ជាក់លាក់ និង​មាន​ស្ថិរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ ព្រមទាំង​ទៅលើ​ការអភិវឌ្ឍ​ដូចជា ការកសាង និង​កែលម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូបវន្ត ពង្រឹង​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន យុវនារី ។ ក្រសួង​កំពុង​ធ្វើយ៉ាងណា​ចេញ​ឪ្យ​ផុតពី​ចំណូល​ទាប ទៅជា​ប្រទេស​ចំណូល​មធ្យម​ក្នុងពេល​ខ្លី​ខាងមុខ ដើម្បី​ធ្វើ​សមា​ហរ​ន្ត​កម្ម​ចូលក្នុង​សេដ្ឋកិច្ច សេរី​របស់​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ។ 1.mp4_snapshot_00.35_[2014.10.17_15.53.24]

ក្នុង​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​បានប្រកាសថា ប្រាក់ចំណូល​សម្រាប់​មនុ​ស្សម្នាក់ៗ​បាន​កើនឡើង​រហូតដល់ ១០៦៣​ដុល្លា​អាមេរិក អត្រា​ប្តូរប្រាក់ មាន​ស្ថេរភាព ហើយ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណះ​មាន​ភាពល្អប្រសើរ​គួរកត់សម្គាល់ លើ​ការ​គៀរគរ​រក​ប្រភព​ចំណូល​បន្ថែម ការខិតខំ​ប្រឹងប្រែង​ពង្រឹង​មូលដ្ឋាន​ពន្ធ​ធ្វើ​ឪ្យ​ចរន្ត​ប្រាក់ចំណូល​មានការ​កើនឡើង​ពី ១០.៣%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផសស​) ឆ្នាំ​២០១៤​មានការ​កើនឡើង​រហូត​ដល់ ១៥%​នៃ​ផសស ឆ្នាំ​២០១៣ ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ ក្លាយទៅជា​តំបន់​អភិវឌ្ឍ​ន៌ និង​តំបន់​សេដ្ឋកិច្ច ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ តាមរយះ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អភិវឌ្ឍន​ធន​ធា​ម​មនុស្ស និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ជា​វិស័យ​អាទិភាព ។​​1.mp4_snapshot_01.50_[2014.10.17_15.54.54]

ឯកឧត្តម​បន្តទៀតថា ថវិកា​ឆ្នាំ​២០០៨(៧.៥២៩​លាន​រៀល​)​ដល់​ឆ្នាំ​២០១៤ ១៣.០០២​លាន​រៀល បាន​កើន​ឥន្ទ​ទាន​រហូតដល់​៧៣% តម្រូវ​ឪ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​មាន​សម​ត្ថ​ភាព​ខ្ពស់ ក្នុងការ​រៀបចំ​ផែនការ​អនុវត្តតាម​ផែនការ​គ្រប់គ្រង​តាមដាន កែសម្រួល​ប្រកបដោយ​ប្រ​សិ​ទិ្ធ​ភាព ។ ការអនុវត្ត​ថិ​វ​កា​កម្មវិធី​ពេញលេញ និង​ការបង្កើន​អង្គភាព​ថវិកា គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​កម្មវិធី កែទម្រង់​ហិរញ្ញវត្ថុ​សា​ធា​រណះ​ស៊ីជម្រៅ​និង​ការធ្វើ​វិម​ជ្ឍ​កាល ដែល​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឪ្យ​អនុវត្ត​នៅ​ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ និង​បង្កើត​អង្គភាព​ថវិកា​នាពេលខាងមុខ ៕