​រនាំង​បង្កាន់ដៃ​ប្រក់​ដំបូល​សម្រាប់​ភ្ញៀវ​ធ្វើដំណើរ​ថ្មើ​ជើង​ប្រវែង​២៧​ម៉ែត្រ​បាន​ពុកផុយ​រលួយ​អស់​ទៅហើយ​ពេលណា​ទើប​ថ្នាក់លើ​មើលឃើញ​

0

ក្រុង​ប៉ោយប៉ែត​៖​រនាំង​បង្កាន់ដៃ​ប្រវែង​២៧​ម៉ែត្រ បាន​រង​នូវ​ការខូចខាត​ទាំងស្រុង​និង​មាន​រូបភាព​ដាច់រ​យេ​​រ​យៃ​ចេញពី​គ្នា ហើយ​មាន​ជាតិ​ច្រះ​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ ហើយ​បាន​បង្ក​ការលំបាក​ប៉ះពាល់​​ដល់​ភ្ញៀវទេសចរ​ណ៏​ធ្ងន់ធ្ងរ​ទៀតផង បើសិនជា​មា​នៅ​ភ្ញៀវ​ណា​ហ៊ាន​យក​ដី​ទៅកាន់​នៅ​បង្កា​ន់​

​ដៃ​នោះ​ច្បាស់​ជា​មុត​របួស​ដៃ​ជាមិនខាន​ឡើយ ។​​សូមបញ្ជាក់ថា រនាំង​បង្កាន់ដៃ​ដែលមាន​ប្រវែង​ដូចខាងលើ​នោះ គឺ​ស្ថិតនៅ​ចំណុច​ខាង​មុខកា​​ស៊ី​ណូ​ហូ​លី​ដេ ប៉ែក​ខាងកើត​ជាប់​និង​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​១០០​ម៉ែត្រ​ប៉ុណ្ណោះ បាន​រង​នូវ​ការខូចខាត​ទាំងស្រុង​នៅ​ប៉ែក​ខាងលើ ដោយសារតែ​បង្កាន់ដៃ​​នោះបាន​ត្រូវ​ទឹកភ្លៀង​ទើប​ងាយ​ខូចខាត​ផុយស្រួយ​យ៉ាង​ស្រួល​បំផុត ប៉ុន្តែ​មន្ត្រី​ជំនាញ​នៃ​ទី​​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុងមាន​គំរោង​ដាក់​ផែនការ​ជួសជុល​ហើយ ឯ​ភ្ញៀវ​​ទេសចរ​ណ៏​នាំគ្នា​រអ៊ូ​ថា មាន​ភ្ញៀវ​ខ្លះ​និង​ពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត បាន​យកដៃ​ទៅកាន់​លើ​
​បង្កាន់ដៃ​ដែល​ខូចខាត​នោះ ហើយ​ធ្លាប់​មុត​បាតដៃ​ជាច្រើន​ដង​ផងដែរ​កន្លងទៅ ។​​20141009_113957

គួ​រំលឹក​ដែលថា នៅក្នុង​ឆ្នាំ​២០១០​កន្លងទៅ ធានា​គារ​អភិ​វ​ឌ្ឃ​ន៏​A B B ជា​អ្នករៀបចំ​ចំណាយ​ថ​វិ​​ការ​សម្រាប់​កសាង​ដំបូល​និង​រនាំង​បង្កាន់ដៃ​ជូន​ភ្ញៀវទេសចរ​ណ៏​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង ចេញ​​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ប្រវែង​១៦០​ម៉ែត្រ​ទៅដល់​រង្វង់​មូល ក្រុង​ប៉ោយប៉ែត​តែម្តង​​ក្រោយមក​គេ​ក៏​ស​ង្គេ​ត​ឃើញ​រនាំង​បង្កាន់ដៃ​ដែក​នោះ បាន​រង​នូវ​ការ​ដ​ខូចខាត​ប៉ែក​ខាងលើ​​ទាំងស្រុង​ទៅហើយ ស្ទើរតែ​ដាក់​ដៃ​កាន់​មិនបាន​ផង រហូតដល់​មាន​ចំណុច​ខ្លះ​គេ​នាំគ្នា​យក​​ក្រណាត់​ទៅ​រុំ​ទៅលើ​បង្កាន់ដៃ​ដែលមាន​ច្រះ​ការពារ​ខ្លាច​ភ្ញៀវទេសចរ​ណ៏​មុត​ដៃ បណ្តាល​អោយ​រងរបួស​ដល់​ភ្ញៀវ​ហើយ​កន្លែង​ខ្លះទៀត​គឺ​ពុំ​មានការ​រុំ​ក្រណាត់​នោះទេ ទំនងជា​គេ​​អោយ​ភ្ញៀវ​និង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ឆ្លងកាត់​នៅ​ទីនោះ ភ្លេចខ្លួន​ហើយ​យកដៃ​កាន់​រឺក៏​​អោយ​ភ្ញ​ផ​វ​មុត​ដៃ​រងរបួស​ទេ​ដឹង ។20141009_114102

​តាម​ការលើកឡើង​រប​ស់​ភ្ញៀវទេសច​ណ៏​ជាច្រើន​បាន​រអ៊ូ​ថា គួរតែ​អស់លោក​ខាង​ផ្នែក​ទេស​​ចរ​ណ៏​មេត្តា​នាំគ្នា​ជួយ​មើល​ផង ព្រោះ​ពេលណា​បើសិនជា​ភ្ញៀវ​មិនដឹង​ខ្លួន​ហើយ​ខ្វះ​ការ​ប្រុង​​ប្រយ័ត​នោះ និង​យក​ដី​កាន់​ទៅលើ​ដែក​ដែល​ដាច់​ច្រះ​រាប់​ឆ្នាំ​ទៅហើយនោះ ច្បាស់​ជា​ពួកគាត់​​រងរបួស​ជាមិនខាន ភ្ញៀវ​ដ៏​ដែល​បាន​បន្តទៀតថា ពួកគាត់​មក​ស្រុក​គឺ​ចង់​សប្បាយ​មិន​ចង់​​អោយមាន​របួសស្នាម​អ្វី​នោះទេ ដូច​ឆ្នេះ​គួរតែ​អស់លោក​ខាង​ផ្នែក​ទេសចរ​ណ៏ រឺ​អាជ្ញាធរ​និង​​សមត្ថកិច្ច​ដែល​ទទួលខុសត្រូវ​នៅ​ទីនោះ មេត្តាជួយ​យកចិត្តទុកដាក់​រឺ​ផ្លាស់ប្តូរ​បង្កាន់ដៃ​ដែក​​ដែក​ខូច​ខាត់​ទាំងស្រុង​នោះ ចេញ​អោយ​ផុតពី​កន្លែងកើតហេតុ​តែម្តងទៅ ដើម្បី​ប​ញ្ជះ​ដល់​ការ​​គ្រោះថ្នាក់​ទៅលើ​រូប​ពួកគាត់​នោះ​។20141009_114147

​​លោក​អាន វ​ណ្ណះ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​​ថា រឿ​រ៉ាវ​ទាំងអស់​ខាងលើ​នោះ គឺ​លោក​បានរៀបចំ​គម្រោង​ពិភាក្សា​ជាមួយនិង​ប៉ូលិស​អន្តោរ​​ប្រវេ​ស​ច្រកទ្វារ​ហើយ ដើម្បីអោយ​ប៉ូលិស​ទាំងនោះចំណាយ​ថវិកា​របស់ខ្លួន​ធ្វើការ​ជួសជុល​​បង្កាន់ដៃ​នើ​ឡើងវិញ​នាពេល​ខាងមុខនេះ ប៉ុន្តែ​លោក​បាន​បង្ហើប​អោយដឹងថា វា​គ្រាន់តែ​​ជាគម្រោមិនទាន់មាន​បទបញ្ជា​ច្បាស់លាស់​នៅឡើយ​ទេ​៕​20141009_114044