ឯកឧត្តម គួច ចំរើនបានដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់ទម្ងន់ប្រមាណ២តោនទៅតម្កល់នៅវត្តគីរីជលសារក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  បានដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់នាំយកមកតម្កល់ នៅវត្តគីរីជលសារកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូល គោរពបូជាតាមបែបព្រះពុទ្ធសាសនា និងទស្សនាផងដែរ។

ព្រះវិហារវត្តគីរីជលសារស្ថិតនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុត្រូវបាន សាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយ បច្ចុប្បន្ន សំណង់ព្រះវិហារមួយនេះសាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ ខាងមុខ។ គណៈកម្មាធិការគ្រប់គ្រងនៃការសាងសង់ព្រះវិហារវត្តគីរីជលសារនេះបានបញ្ជាក់ថាព្រះវិហារវត្តគីរីជលសារបានសាងសង់ត្រឹមត្រូវ តាមប្លង់និងទៅតាមក្បួនខ្នាតដោយក្រុមអ្នក ជំនាញនិងបច្ចេកទេស។ហើយក្រុមការងារ បច្ចេកទេសនិងអ្នកជំនាញ បានបញ្ជាក់បន្ថែមថានិងខំប្រឹងប្រែធ្វើយ៉ាងណាឲ្យ ដំណើរការសាងសង់ឲ្យ បាន លឿនរូចរាល់មុនការគ្រោងទុកផងដែរ។

សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុងនេះ វាគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទុកឱ្យបងប្អូន ប្រជា ពល រដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ ព្រះវិហារនេះ គឺសាងសង់តាមរចនាបទខ្មែរ។

សូមបញ្ជាក់ថា ព្រះពុទ្ធរូបធ្វើពីស្ពាន់នេះ ត្រូវបានរៀបចំពិធីសិតព្រះភ័ក្រ (ចាក់ពុម្ព) ក្រោមអធិបតីភាពពី លោកជំទាវសម្តេចក្រឡាហោម ញ៉ែម សាខន ស ខេង និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាល ពីថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងមក នៅភូមិ ប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងមានជ័យ ខេត្តកំពង់ស្ពី។ព្រះពុទ្ធរូបអង្គនេះមានខ្នាត និងប្លង់ព្រះពុទ្ធរូប ត្រឹម ត្រូវតាម ខ្នាតសាងសង់អំពីស្ពាន់មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់មានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេន ព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធ បរិស័ទនៅសង្កាត់កោះរ៉ុងគោរពបូជា៕

នាគសមុទ្រ