កា​រិ​យា​អប់រំ​ស្រុក​បរសេដ្ឋ​ត្រូវបាន​ស​ង្ស​យ័​បាន​លាក់​ឈ្មោះ​គ្រូ​មិនមាន​វត្តមាន បង្រៀន​សិស្ស​ទុក​បើក​ប្រាក់ខែ​ជា​យូរ​

0


​កំពង់ស្ពឺ​=​លោក​ប្រធាន​កា​រិ​យា​ល​យ័​អប់រំ​ស្រុក​បរសេដ្ឋ​លោក សំ​.​វណ្ណា​ត្រូវ បាន​គេ​ស​ង្ស​យ័​ថា​បាន​លួច​លាក់ទុក​ប្រាក់​បៀរ​វត្ត​លោកគ្រូ​អ្នកគ្រូ​មួយចំនួន មិន ក្រោម​ជាង ៣០ នាក់​ខ​ណះ​លោកគ្រូ​អ្នកគ្រូ​ទាំង​នោះបាន​ព្យូ​រ​ឈ្មោះ​ដោយ​ចេញ ធ្វើការ តាម​បណ្តា​ក្រុមហ៊ុន និង​មួយចំនួនទៀត​បានចេញ​

ក្រៅប្រទេស ។​តាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ មានការ​បែកធ្លាយ​ព​ត៏​មាន ដែល​គួរ​ឲ្យ​ស​ង្ស​យ័​នៅក្នុង​កា​រិ​យា​ល​យ័​អប់រំ​ស្រុក​បរសេដ្ឋ មាន​ករណី​លួចលាក់ ទុក​ប្រាក់​បៀរ​វត្ត​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​ដែល​មិនបាន​បំរើការ​ឬ​ព្យួរ​ឈ្មោះ​ចោល ជាច្រើន​នាក់​ដែល​បាន​ប្រ​ពឹ​ត្ត​ដោយ​លោក ប្រធាន​កា​រិ​យា​ល​យ័​តែម្តង ។20141017_075822

​​ប្រភព​បន្តថា​ករណីនេះ​បាន​បែកធ្លាយ​ដោយសារ​តែមួយ​រយះ​នេះ​ប្រាក់ បៀរ​វត្ត​របស់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវបាន​បង្វិល​មក​បើក​តាមរយះ​ធនាគារ អេស៊ីលីដា (ATM)​វិញ​ទើប​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ​គ្រូ​មួយចំនួន​មិនមាន​វត្ត មាន នៅ​បម្រើការ​ក្នុង​ក្របខណ្ឌ​រាល់ថ្ងៃ​នោះទេ ។​

ហើយ​ប្រាក់ខែ​បច្ចុប្បន្ន​ដែល លោកគ្រូ​និង​អ្នកគ្រូ​ពេលនេះ​មាន​ចាប់ពី ៧០​ម៉ឺន​រហូតដល់ ១​លាន​រៀល ។​តាម​ការ​ឲ្យ​ដឹង​ចុងក្រោយ​បាន ឲ្យ​ដឹងថា​ចំពោះ ករណីនេះ​ខាង​សាលា ខេត្ត​ក៏បាន​ឲ្យ​លោក សំ សម្ត​នា ប្រធាន មន្ទីរអប់រំ​ខេត្តកំពង់ស្ពឺ​ចុះ​ស្រាវ​ជាបន្ទាន់ ចំពោះ​ករណីនេះ ។​ក្រោយពី​បាន​ស្រាវ រួចរាល​លោក​ប្រធាន​មន្ទីរ បាន​រាយ​ការ​ណ៏​ថា​(no)​ឬ​គ្មាន​ករណីនេះ​ទេ​។ ហើយ​ករណីនេះ​គេ​និយាយថា លោក សំ សម្ត​នា ប្រធាន មន្ទីរអប់រំ​ខេត្តកំពង់ស្ពឺ​មិនមាន​ឆ​ន្ទះ​ក្នុង​រឿង​ដក​លោក សំ វណ្ណា ប្រធាន​កា​រិ​យា​ល​យ័​អប់រំ​ស្រុក​បរសេដ្ឋ​នោះទេ ដោយសារតែ​លោក ប្រធាន​មន្ទីរ​ជា​អ្នករៀបចំ​តំណែង របស់លោក សំ វណ្ណា នេះ​ដោយផ្ទាល់ ។​​

ចំពោះ​រឿងរ៉ាវ​ខាងលើ​កម្ពុ​ជាថ្មី​មិនអាច​រក​ប្រភព​ទាក់ទង​និង​លោក សំ វណ្ណា ប្រធាន​កា​រិ​យា​ល​យ័​អប់​ស្រុក​បរសេដ្ឋ​នោះ​បំភ្លឺ​បានទេ តែ​លោក សំ សម្ត​នា ប្រធាន​មន្ទីរ អប់រំ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា រឿងនេះ លោក​បាន​បញ្ជា ឲ្យ​មាន​ស្រាវជ្រាវ​ហើយ គឺ​មិនមាន​ករណីនេះ​កើតឡើង​ទេ​នេះ គ្រាន់តែ​ជាការ​ស​ង្ស​យ័​តែប៉ុណ្ណោះ ។

​​ដោយឡែក​រឿងរ៉ាវ​រប​ស់​មន្ទីរអប់រំ​ខេត្តកំពង់ស្ពឺ​ត្រូវបាន​លេច​ឭព​ត៏​មានមក ថា​លោក សំ សម្ត​នា ប្រធាន​មន្ទីរ បាន​កំពង់ដំណើរការ​រៀបចំ​មុខតំណែង​ប្រធាន កា​រិ​យា​ល​យ័​អប់រំ​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​ដោយ​រើស​ប្រកាន់​បក្សពួក មិន​ស្រប តាម​លក្ខ​ណះ​វិ​និច្ច​យ័​សម្រាប់​ការតែងតាំង ។​ហើយ​បច្ចុប្បន្ន​ត្រូវបាន​គេ​ដឹងថា មាន​បុគ្គល​មួយចំនួន​កំពង់​រត់ការ​ធ្វើជា​ប្រធាន​កា​រិ​យា​ល​យ័​អប់រំ​ស្រុក ដោយមាន ការ​ស៊ី​ស៊ុ​ស តែត្រឹម​លោក​ប្រធាន​មន្ទីរ តែប៉ុណ្ណោះ ។​​ឆ្លើយ​និង​ការ​ចោទ​ខាងលើ​លោក សំ សម្ត​នា បាន​បញ្ជាក់ថា មិនមាន​រឿង រ៉ាវ​ដូច​ការ​ចោទ​លើកឡើង​នោះទេ លោក​បានធ្វើ​អ្វីៗ​ស្របតាម​គោល​ការ​ណ៏ របស់​រាជរដ្ឋាភិបាល និង​

ស្របតាម​គោល​ការ​ណ៏​របស់​ក្រសួង​អប់រំ​យុវជន​និង កីឡា ដើម្បី​ធានា​ដល់​វិ​ស​យ័​អប់រំ ។​​ផ្នែក​តាម​សេចក្តីណែនាំ ស្តីពី នីតិវិធី​ក្នុងការ​ជ្រើសរើស​និង​តែងតាំង​មន្ត្រី គ្រប់គ្រង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លេខ​២១ អ​.​យ​.​ក ស​.​ណ​.​ន ចុះ​ថ្ងៃទី​២៧​ខែ​មិនា ឆ្នាំ​២០១៤ បា​នស​សេ​រថា ដើម្បី​អនុវត្ត​ឲ្យ​បានសម្រេច​នូវ​យុ សាស្ត្រ​កំណែទម្រង់​ការងារ​គ្រប់គ្រង​បុគ្គ​លឹក​ក្នុង​វិ​ស​យ័​អប់រំ យុវជន និង​កីឡា លើ​ការងារ​តែ​តាំង​មន្ត្រី​គ្រប់គ្រង​ឲ្យ​ទទួលបាន​ប្រសិទ្ធិភាព ដោយ​ការជ្រើសរើស មន្ត្រី​ឲ្យ​កាន់​មុខតំណែង​ស្របតាម​ឧ​ប​និ​ស្ស​យ័ កម្រិត​សញ្ញាបត្រ ជំនាញ សម្ថ​ភាព​បំពេញការងារ បទពិសោធ​ន៏​ការងារ សមិទ្ធផល​ការងារ និង​បុគ្គ​លឹក​លក្ខ​ណះ​ជា​មន្ត្រី​គ្រប់គ្រង​ប្រកបដោយ​មនសិកា​វិជ្ជា​ជី​វះ​ខ្ពស់ ។20141017_075832

ជៀសវាង​នូវ​ការ​ឆ្លៀត​ឪ​កាស ក្នុងការ​តែងតាំង ឬ​ប្រកាន់​បក្សពួក ហើយ​បុគ្គ​លឹក​អប់រំ ក្នុង​អង្គភាព​ភាគច្រើន​មាន​ឪ​កាស​ចូលរួម ជ្រើសរើស​អ្នក គ្រប់គ្រង​របស់ខ្លួន​ដោយ​អនុវត្តតាម​និតិ​វិធី​ត្រឹមត្រូវ​ប្រកបដោយ​សុក្រឹតភាព ។ ចំពោះ​ការជ្រើសរើស​ប្រធាន​កា​រិ​យា​ល​យ័​អប់រំ​ស្រុក​ឲ្យ​មាន​ប្រសិទ្ធិភាព​ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវអនុវត្ត​ដូច​បានចែង​នៅក្នុង ឧ​ប្ប​សម្ព​ន្ធ័​ទី​១​នៃ សេ​ក្តី​សំរេច​នេះ ៕​