ព្រៃវែង៖ អង្គកឋិនទាន លោកស្រីម៉ែន សំអន និងមន្ដ្រីរាជការក្រោមឳវាទ រួមជាមួយនិងក្រុមគ្រួសារ លោក មិត្ដ ការ៉េន និងលោកហង្ស វិចិត្រ បានប្រារព្ធពិធីដង្ហែអង្គកឋិនទាន ចេញពីគេហដ្ឋាន ទៅវេរប្រគេនដល់ព្រះអង្ឃដែល គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធសីមាវត្តសិរី
បាវិត ស្ថិតនៅភូមិជៃកំពក ឃុំជៃកំពក ស្រុកព្រះសម្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ បានបច្ច័យចំនួន១៤៤ លានរៀល យកទៅកសាង ព្រះវិហារ មួយខ្នងដែលមានបណ្ដោយ២១ ម៉ែត្រ ទទឹង១០,៥០ម៉ែត្រ កំពស់ ៧ ,៥០ម៉ែត្រ និងខ្លោងទ្វារបងទ័ពជុំវិញ ព្រមទាំងសមិត្ដផលនានា ។
អង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធ សាសនា ដោយបានប្រារព្ធ ពិធីដង្ហែអង្គកឋិនទាននេះ ដែលមានបរិក្ខារចំនួន៤៥មុខហែរជុំវិញព្រះវិហារចំនួន៣ជុំថ្វាយគ្រឿង សក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូប ស្នងអង្គព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួ នៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះសមាទានសីល ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីមានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ។
សូមកុសល ដែលកើតឡើងអំពីអង្គកឋិនទាន នៅថ្ងៃនេះសូមថ្វាយជួនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកដែលបានចែកឋានទៅ សូមងាកក្រោយឲ្យពរជ័យដល់កូនចៅឲ្យជួបតែសេចក្ដីសុខ ចម្រុងចម្រើន គ្រប់ពេលវេលា ។ ម្យ៉ាងវិញទៀតសូមថ្វាយនូវព្រះរាជកុសលចំពោះ សម្ដេច ទាំងបីមានអាយុយឺនយូរ កម្លាំងក្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសជាតិឲ្យសំបូរសប្បាយ រុងរឿងទៅថ្ងៃអនាគត ។
បច្ច័យសង្កត់ត្រ័យ ដែលបានមកពីអង្គកឋិនទាននេះ មានចំនួន១៤៤រៀល ព្រមទាំងវេប្រគេនព្រះសង្ឃចំនួន៥អង្គ ក្នុងមួយអង្គស្លាដក១ និងថវិកា៤០ម៉ឺនរៀល ។ដោយឡែកបច្ច័យដែលបានមក ពី ពុទ្ធបរិស័ទចូលរួមចំនួន២លាន ៩សែនរៀល ទុកសម្រាប់ចាត់ចែងក្នុងពិធីបុណ្យនផងដែរ ។
ដែលបច្ច័យទាំង អស់ត្រូវបានវេរប្រគេនដល់ព្រះចៅអធិការវត្តតម្កល់ទុកសម្រាប់ កសាងសមិទ្ធ ផលនានា ក្នុងទីអារាមនេះជាបន្តទៀត រួមនឹងបរិក្ខារចំនួន៤៥មុខ សម្រាប់ប្រើ ប្រាស់ជាប្រយោជន៍ ក្នុងទីអារាម ដែលបានមកពីការចាប់មគ្គផលចំនួន ១៤៤លានរៀល ទុកសម្រាប់ប្រើប្រាស់កសាងសមិត្ដផលនានានៅទីអារាមនេះបន្ថែមទៀតផងដែរ។សូមបញ្ជាក់ថា៖ វត្ដសិរីបាវិត ស្ថិតនៅក្នុងភូមិជៃកំពក ឃុំជៃកំពក ស្រុកព្រះសម្ដេច ខេត្តព្រៃវែង មានអាយុកាលជិត១០០ឆ្នាំហើយ កាលសម័យរបបប្រល័យពូជន៍សាស្ដ្រប៉ុលពត ត្រូវបានបំផ្លិចបំផ្លាញ
ទាំងស្រុងពួកវាបានយកទីអារាមនេះជាទីពិឃាតកាប់សំលាប់មនុស្សដ៍សាវព្រៃផ្សៃបំផុត ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ទីអារាមនេះ ត្រូវបានប្រជាពលរដ្ឋ នាំំគ្នាស្លឹកត្នោតបិតបាំំង សង់ជាទីអារាមឡើងវិញ ទើប ដល់ឆ្នាំ២០១១ លោកស្រីម៉ែន សំអន និងក្រុមគ្រួសារសហការីក្រោមឳវាទរួមគ្នាផ្ដើមកសាងឡើងនូវព្រះវិហារ សាលាឆ័ន្ទ កុដិ ព្រមទាំងសមិត្ដផលនានាជាច្រើនទៀត រហូតដល់សព្វថ្ងៃនេះ ។ បច្ច័យដែលបានយកមកប្រគេនព្រះសង្ឃក្នុងឱកាសនោះរួមមានគ្រឿងត្រៃស្បងជីវ័ ត្រៃលាង គ្រែ ទូរ គម្ពីត្រៃបីដក និងបច្ច័យចំនួន១៤៤លានរៀន និងព្រះសង្ឃចំនួន៥អង្គក្នុង១អង្គបានប្រគេនទេយ្យទានមួយកញ្ចប់បច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ ៕