គណៈបញ្ជាការឯកភាពក្រុងស្រុកនៃខេត្តព្រះសីហនុដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន០៩គោលដៅ

0

ខេត្តព្រះសីហនុ៖ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជួនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស ចរជាតិ និងអន្តរជាតិក៏ដូច ជាអ្នកធ្វើដំណើរនាពេលរាត្រី គណៈបញ្ជាការឯកភាពក្រុងស្រុក បានដាក់គោលដៅ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន៩គោលដៅ ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្ត ព្រះសីហនុ ។

ជាលទ្ធផល ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ  នាយប់ ថ្ងៃទី ០២  ខែ កុម្ភៈ   ឆ្នាំ២០២៤ នៅតាមក្រុង  ស្រុក ទាំង៥  នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យ រថយន្ត តូច -ធំ   ចំនួន ៤៦៣គ្រឿង  ម៉ូតូ  និងPassapp ចំនួន ២០៤ គ្រឿង  ទទួលបាន លទ្ធផល ដូច ខាងក្រោម  ៖១-ធ្វើ តេស្ដ ជាតិអាកុល ចំនួន   ៩៣នាក់  រកឃើញ  វិជ្ជមាន ២នាក់ ។ ២-ធ្វើ តេស្ត រក សារធាតុ ញៀន ចំនួន  ៣៧នាក់  រកឃើញ វិជ្ជមាន   ៨នាក់ ។

៣-ត្រួត ពិនិត្យ អាវុធ ជាតិ ផ្ទុះ លើរថយន្ត ចំនួន  ៤៦៣ គ្រឿង   រកឃើញ គ្រាប់ មិនទាន់ ផ្ទុះ  ចំនួន  ០១គ្រាប់  បច្ចុប្បន្ន បាន ប្រគល់ រថយន្ត  ០១គ្រឿង  និង មនុស្ស ចំនួន  ០២នាក់  ទៅ អោយ ការិយាល័យ ជំនាញ ដើម្បី បន្ត នីតិវិធី  ។ ៤-ឃាត់ខ្លួនបាន ៧នាក់ ជនជាតិខ្មែរ ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។ ៥-ឃាត់រក្សាទុករថយន្ត  ២គ្រឿង  និងម៉ូតូ៥គ្រឿងនៅក្រុងព្រះសីហនុ   ៕

នាគសមុទ្រ