យុវជនចំនួន ៨ នាក់ត្រូវបានឃាត់ខ្លួនក្រោយធ្វើតេស្តរកឃើញសារជាតិញៀន

0

ខេត្តព្រះសីហនុ-យុវជន៨នាក់ត្រូវបានសមត្ថកិច្ចក្រុងព្រះសីហនុចាប់ខ្លួនក្រោយធ្វើតេស្តរកឃើញថាជាអ្នកប្រើប្រាស់គ្រឿងញៀន។

បើតាមសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុឲ្យដឹងថាយុវជនទាំង៨នាក់ត្រូវបានធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន ពេលសមត្ថកិច្ចចំរុះគណបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ថ្ងៃ៣កុម្ភៈ២០២៤នេះ។ក្រោយការសាកសួរតាមនិតិវិធីរួចសមត្ថកិច្ចនឹងបញ្ជូនយុវជនទាំង៨នាក់ទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀននៅកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដើម្បីជួយបន្សាបនឹងហ្វឹកហាត់មុខជំនាញផ្សេងៗ មុននឹងអនុញ្ញាតឲ្យធ្វើសមាហរណកម្មមកក្នុងគ្រួសារធ្វើជាមនុស្សល្អក្នុងសង្គមវិញ។
សុំបញ្ជាក់ថាឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តធ្វើយុទ្ធនាការស្វែងរកអ្នកញៀនថ្នាំ(ឃើញមួយឃាត់មួយ ឃើញពីរឃាត់ពីរ) នាំយកទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន ក្នុងនោះគិតត្រឹមរយៈពេលជាង៣ខែចុងក្រោយនេះ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញនិងបញ្ជូនអ្នកញៀនថ្នាំជាង២០០នាក់ហើយ ទៅកាន់មណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀននៅកែវផុស៕