ខេត្តព្រះសីហនុ៖សំណុំរឿងហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុនិងកាប់បំផ្លាញម៉ូតូមួយគ្រឿងរហូតមកដល់ពេលនេះរយៈពេលជិត០៥ឆ្នាំមកហើយជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៏នៅឡើយទេ ។តែផ្ទុយទៅវិញបែរ ជាមានការឃុប ឃិតគ្នាតាំងពីមន្រ្តីអាជ្ញាធរមួលដ្ឋាន រហូតដល់ មន្រ្តីភូមិ ស្រុកស្ទឹងហាវ យកទីតាំងដីដែលកំពង់ ជាប់ បណ្តឹងនោះ ទៅចេញប័ណ្ណកម្មសិទ្ធិឲ្យទៅ បុគ្គល់ឈ្មោះ ឃូ សុង និងប្រពន្ធ ឈ្មោះ ហ៊ុយ ឡាន ដែលមិន មានការពាក់ព័ន្ធ រំលោភ លើនិតីវិធី តុលាការ។
លោក លឹម ងួន ជាជនរងគ្រោះ បានបញ្ជាក់ថា ឈ្មោះ ឃួ សុង និង ប្រពន្ធឈ្មោះ ហ៊ុយ ឡាន ខាងលើ នេះមានដីទំហំ ៥ហិកតាជាដីដែលបានទិញពីឈ្មោះ ផាត សេង និង ឈ្មោះ ប៊ួចាន់សូម៉ាលា នៅឆ្នាំ ២០០៧។ ដោយទីតាំងដីនេះមិនមានការពាក់ព័ន្ធ និងដីរបស់ លោក ដែល កំពង់ជាប់បណ្តឹង តុលាការទេ (គឺដីនៅតំបន់ ផ្សេង)។ការចុះវាស់វែង ចេញប័ណ្ណកម្មសិទ្ធិ ឲ្យទៅឈ្មោះឃួ សុង និង ប្រពន្ធឈ្មោះ ហ៊ុយ ឡាននេះបានធ្វើឡើង ខណៈលោក កំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យប្រទេសថៃ ។ជុំវិញបញ្ហារ អយុត្តិធម៏នេះ លោក លឹម ងួនបានបញ្ជាក់បន្ថែមថា លោកនិង រៀបចំឯកសារពាក់ព័ន្ធដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមានវិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីនិងមនុស្សដែលមានការពាក់ព័ន្ធ ជាពិសេស មន្រ្តីភូមិបាលស្រុក ស្ទឹងហាវតែម្តង។
សូមបញ្ជាក់ថា៖សំណុំរឿងព្រណ្ឌអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងនៅភូមិឫទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុពីសំណាក់ជនអនាធិបតេយ្យមួយក្រុមមានបក្ខពួកប្រមាណ៣០នាក់ក្នុងគោលបំណងរំលោភបំពានយកដីស្របច្បាប់របស់ជនរងគ្រោះរហួតមកដល់ពេលនេះរយៈពេលជិត០៥ឆ្នាំមកហើយនោះនៅមិនទាន់ទទួលបានយុត្តិធម៏នៅឡើងទេ។បើទោះជារបាយការណ៍ស្តីពីការចុះអង្កេតស្រាវជ្រាវរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានចុះថ្ងៃទី១៨សីហាឆ្នាំ២០២១បញ្ជាក់ថា(លោកលឹមងួន)ជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងនោះគឺជាជាម្ចាស់ដីស្របច្បាប់ណាក៏ដោយ។ពាក់ព័ន្ធនិងករណីហឹង្សាខាងលើនេះលោក លឹម ងួន និង លោកលីប៉ូរ៉ារស់នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជនរងគ្រោះ) បានបញ្ជាក់ថានៅអំឡុងខែមីនា ឆ្នាំ២០១៩ មានឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួកបាននាំគ្នាសាងសង់ផ្ទះចំនួន២ខ្នង និងបានរំលោភបំពានយកដីរបស់គាត់ ទំហំ ០៦ហិកតាស្ថិតនៅភូមិឫទ្ធី០២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ក្នុងពេលកំពុងសាងសង់រូបគាត់(ជនរង គ្រោះ) ក៏បានទៅ ហាមឃាត់មិនឱ្យពួកក្រុមជនល្មើសសាងសង់ទេ តែពួកវាមិនស្ដាប់គឺ នៅតែបន្តការសាងសង់ ដដែល។ ក្រោយ មក គាត់ក៏ បាន សុំអន្តរាគមនពីអាជ្ញាធរឃុំកែវផុស អាជ្ញាធរឃុំបានដឹកនាំកម្លាំងចុះមកទីតាំង ដីទំនាស់ បានឃើញ ឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន. កើត សុផល និងបក្ខពួកកំពុងសាងសង់ និងបានហាមឃាត់ និងឱ្យរុះផ្ទះចេញ តែពួកនេះមិនស្តាប់តាមអាជ្ញាធរឡើយ។ ក្រោយមកនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ ក្រុមជនខាងលើបានដឹកជើង តាង បង្គោល មកដាំលើដីរបស់គាត់ទៀត ពេលបាន ឃើញសកម្មភាពរបស់ក្រុមនេះគាត់បានសុំអន្តរាគមន៍ទៅអាជ្ញាធរនិងនគរបាលបានចុះពិនិត្យទីតាំងដីម្តងទៀតគឺឃើញមានបង្គោលថ្មធំៗតែមិនឃើញមនុស្សទេ។លុះក្រោយមកខណៈពេលអាជ្ញាធរឃុំនិងសមត្ថកិច្ចចេញទៅផុតអស់ក៏លេចមុខក្រុមជនខាងលើនិងបក្ខពួកមានគ្នាប្រហែល៣០នាក់កាន់ដំបងកាំបិតផ្គាក់បានធ្វើសកម្មភាពគម្រាមកំហែងនិងដេញកាប់និងវាយដោយដំបងបណ្តាលឱ្យឈ្មោះលី បូរ៉ា រងរបួស២ដំបង ,លីម ងួន រងរបួស១ ដំបងចំឆ្អឹងខ្នង របួសធ្ងន់ (សម្រាកពេទ្យ)ហើយរហួត មកដល់សព្វថ្ងៃ នៅមិនទាន់ជាសៈស្បើយទេ។ ចំណែក សម្ភារៈមួយចំនួនធំរួមនិងម៉ូតូមួយគ្រឿង ត្រូវបានក្រុម របស់ ឡាយ វីរៈ បំផ្លិចបំផ្លាញខូចខាតអស់គ្មានសល់។ក្រោយហេតុការណ៏នេះ លោក លឹម ងួន និង លោក លី ប៊ូរ៉ា (ជនរងគ្រោះ)ក៏បានដាក់ពាក្យបណ្តឹងទៅ គ្រប់ ស្ថានប័នពាក់ព័ន្ធរួមនឹងសាលាដំបូងខេត្តព្រះសីហនុផងដែរដើម្បីស្វែងរកយុត្តិធម៏ប៉ុន្តែររូបគាត់ជាជនរងគ្រោះមិនទទួលបានយុត្តិធម៏នោះឡើយ។តែផ្ទុយទៅវិញបែរសាលាដំបូងខេត្តព្រះសីហនុទទួលពាក្យបណ្តឹងក្រុមជនបង្ករក្រោមរូបភាព(ចោរស្រែកចាប់ចោរ)ហើយសាលាដំបូងខេត្តព្រះសីហនុក៏បានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០ មកចោទមកលើរូប លោកជាជនរងគ្រោះឱ្យទៅក្លាយជាជនល្មើសយ៉ាង អយុត្តិធម៏បំផុត ទៅ វិញ។លោក លឹម ងួន ក្រោយមានបញ្ហារអយុត្តិធម៏បែបនេះ លោកក៏បានដាក់លិខិតស្នើ សុំទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះមកអង្កេតស្រាវជ្រាវនិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលរហូតដល់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុជាលទ្ធផលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថារូបគាត់(លឹមងួន)ពិតជាជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដ។
*សូមអានខ្លឹមសារទាំងស្រុងស្តីពីរបាយការណ៍ស្តីពី ការចុះអង្កេតស្រាវជ្រាវគណៈកម្មាធិ ការសិទ្ធិមនុ ស្សកម្ពុជា ចុះថ្ងៃទី១៨សីហា២០២១៕