គណៈបញ្ជាការឯកភាពក្រុងស្រុកនៃខេត្តព្រះសីហនុដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន៥គោលដៅ

0

ខេត្តព្រះសីហនុ៖ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជួនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស ចរជាតិ និងអន្តរជាតិក៏ដូច ជាអ្នកធ្វើដំណើរនាពេលរាត្រី គណៈបញ្ជាការឯកភាពក្រុងស្រុក បានដាក់គោលដៅ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន៥គោលដៅ ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្ត ព្រះសីហនុ ។

លទ្ធផលចុះ ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ  ចំនួន ៥គោលដៅ  នាយប់ ថ្ងៃទី ០៦ ខែ កុម្ភៈ   ឆ្នាំ២០២៤ នៅតាមភូមិ សាស្ត្រក្នុងក្រុង  ស្រុក ទាំង៥  នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យ រថយន្ត តូច -ធំ   ចំនួន ៤៩០គ្រឿង    ម៉ូតូ  និងPassapp ចំនួន ៦១គ្រឿង    ទទួលបាន លទ្ធផល ដូច ខាងក្រោម  ៖១-ធ្វើ តេស្ដ  ជាតិអាកុល ចំនួន   ១៥នាក់ រកឃើញវិជ្ជមាន ៣នាក់  (ផាកពិន័យ តាមគោលការណ៍ ) ។ ២-ធ្វើ តេស្ត រក សារធាតុ ញៀន ចំនួន  ៥១នាក់  (ជនជាតិ ខ្មែរ )  រកឃេីញ វិជ្ជមាន   ១១នាក់  (បញ្ជូនទៅមណ្ឌលកែប្រែ)។

៣-ត្រួត ពិនិត្យ អាវុធ ជាតិ ផ្ទុះ លើរថយន្ត ចំនួន  ២៣៥ គ្រឿង   (គ្មាន អាវុធ ឆ្លងកាត់)  ។ ៤-ផាកពិន័យ អ្នកបើកបរម៉ូតូគ្មានមួក សុវត្ថិភាព ចំនួន ១នាក់  និងអប់រំណែនាំចំនួន៤នាក់  ។ ៥-ផាកពិន័យអ្នក បើកបរ រថយន្តគ្មានបណ្ណបើកបរ  និងរក្សាទុក រថយន្ត  ១គ្រឿងផងដែរ  ៕

នាគសមុទ្រ