ក្រុងកោះរ៉ុង៖កាលពីរសៀល ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណ បក្សមូល ដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាអ្នកជំងឺធ្ងន់ធ្ងររស់ នៅភូមិព្រែកស្វាយ សង្កាត់ កោះ រ៉ុង ក្រុង កោះ រ៉ុង ដើម្បី បញ្ជូនយកមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺខាងលើមានឈ្មោះ សាយ អាត អាយុ៦៧ឆ្នាំមាន ជំងឺលើសឈាម ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ភ្លាមៗជនរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់ អ្នក ឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
នាគសមុទ្រ