លោកយាយក្រីក្រទុរគត៌ជន២នាក់ទទួលអំណោយប្រចាំខែរបស់សប្បុរសជន

0

កំពង់ឆ្នាំង៖ជាសប្បុរសជនដ៏មានសប្បុរសធម៌រស់នៅក្នុងរាជធានីភ្នំពេញនៅរសៀលថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានប្រគល់អំណោយប្រចាំខែរបស់ លោកជូនលោកយាយ កែមរឿន អាយុ៧៨ឆ្នាំ មានជីវភាពទីទាល់ក្រនៅភូមិក្រាំងខ្មែរ ឃុំពពេល និងលោកយាយ ពេង វិន អាយុ៩៧ឆ្នាំ ងងឹតភ្នែករស់នៅតែ២នាក់ចៅ នៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៍ តាមរយៈ លោក ថាន់ សារ៉ុម សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ ដោយមានការចូលរួមពី លោក អ៊ឹម ផង់ សមាជិកបក្សស្រុកលោកប្រធានបក្សឃុំពពេល និងមេបក្សឃុំផ្សារ ស្រុកបរិបូរណ៌ផងដែរ។10153795_393857190779178_3813184746849837506_n
លោក ថាន់ សារ៉ុម បាននិយាយអោយដឹងថា៖ លោក ផែង វណ្ណៈ គឺជាអ្នកលេងហ្វេស្បុកគាំទ្រគណបក្សប្រជាជនកម្ពុជា រស់នៅក្នុងក្រុងភ្នំពេញ កន្លងមកលោកបានជួយជនទីទាល់ក្រ កុមារពិការ កូនភ្លោះ៣នាក់ និងជនចាស់ជរាជាច្រើននាក់ នៅក្នុងស្រុកបរិបូណ៌ ហើយលោកបានសន្យាថា និងជួយលោកយាយ កែម រឿន និងលោកយាយ ពេង វិន ក្នុង១ខែអង្ករ១៥គីឡូក្រាម និងថវិកា៤ម៉ឺនរៀលក្នុងម្នាក់ៗ។នៅរសៀលថៃ្ងនេះលោក ក៏បាននាំយកអង្ករនិងថវិការបស់លោក ផែង វណ្ណៈ ទៅប្រគល់ជូនផ្ទាល់ដៃ ដល់លោកយាយទាំង២នាក់ តាមការសន្យារបស់ខ្លួន។1511602_393857317445832_1207583187945284097_n
លោក ថាន់សារ៉ុម បានអោយដឹងទៀតថា៖ លោក ផែង វណ្ណៈ និងមិត្តភ័ក្តិដែលលេងហ្វេស្បុកគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំយកអំណោយផ្ទាល់ខ្លួននិងសប្បុរសជនជូនដល់ជនរងគ្រោះជនគ្មានទីពឹងកុមារពិការកូនភ្លោះនិងជនចាស់ជរាបានជាច្រើនគ្រួសារនៅទូរទាំងប្រទេស។ អំណោយរបស់លោក ផែង វណ្ណៈ ដែលបានផ្តល់ជូនជនក្រីក្រ គឺជាសកម្មភាពមនុស្សធម៌ពិតៗ ដោយមិនរើសអើងពូជសាសន៍និងនិន្នាការនយោបាយឡើយ10153795_393857190779178_3813184746849837506_n

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងការជួយសំរាលការលំបាកជូនប្រជាពលរដ្ឋក្រីក្រគ្រប់រូប។ លោក ថាន់ សារ៉ុម បានសំណូមពរដល់លោកយាយទាំង២នាក់ត្រូវចេះថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាតហូបស្អាត1511602_393857317445832_1207583187945284097_n

ទើបធ្វើអោយសុខភាពលោកយាយបានល្អនិងអាចរស់នៅបានយូរឆ្នាំតទៅមុខទៀត។
អាជ្ញាធរដែនដីនិងលោកយាយទាំង២នាក់បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់ដែលបានផ្តល់អំណោយមនុស្សធម៌ ជួយដោះស្រាយការខ្វះខាតរបស់ពួកគាត់ ខណៈដែលពួកគាត់កំពុងតែជួបលំបាកពេលនេះ លោកយាយសូមជូនពរអោយ លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងទទួលបានជ័យជំនៈគ្រប់ប្រការ និងគ្រប់ទួនាទីភារកិច្ច៕