លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ព្រមទាំង​នគរបាល​ក្រោម​ឱវាទ​បាន​អញ្ជើញ​បូជា​ទៀន​ធូ​ក​ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​

0


សៀមរាប : នា​ព្រឹក​ថ្ងៃ​ចុង​សប្តាហ៍​ខែតុលា​នេះ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​លោកជំទាវ​ព្រមទាំង​នគរបាល​ក្រោម​ឱវាទ​មួយចំនួន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ បាន​អញ្ជើញ​ទៅ​បូជា​ទៀន​ធូ​ក​និង​យក​កម្រងផ្កា​ទៅ​បូជា​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​ដែល​ជាទីគោរព​សក្ការ​:​ដ៏​ស​ក្ក័​សិទ្ធ​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​អង្គរ​នៃ​យើង ។ ដោយ​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​បួងសួង​សុំ​សេច​ក្កី​សុខ សេចក្តីចម្រើន​និង​សូមអោយ​ភាព​ចង្រៃ​ឩ​ប​ទ្រុប​ជៀស​ចេញ​អោយ​ឆ្ងាយ និង​សូមអោយ​បរ​មី​ដ៏​ស​ក្ក័​សិទ្ធ​ទាំងអស់​ដែល​គង់​ចាំ​ថែរក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ដោយឡែក​01

ខេត្តសៀមរាប​សូម​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​កងកម្លាំង​នគរបាលជាតិ​ទាំង​អស់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​អោយបំពេញ​នូវ​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​អោយទទួល​បាន​នូវ​ជោគជ័យ​គ្រប់ពេលវេលា ។ សំដៅ​រួម​សូមអោយ​ទទួលបាន​នូវ​ការ ការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់​សង្គម​ជូន​ដល់​ប្រទេសជាតិ​អោយ​កាន់តែ​មាន​ភាព​03

រីកចម្រើន​ថ្វេ​រដង​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​របស់​យើង​នាពេល​បច្ចុប្បន្ននេះ​កំពុង​តែមាន​ភាព​រីកចម្រើន​និង​កិច្ចអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​មា​គា៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា​