សៀមរាប ៖ កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៤គណះបញ្ជាការឯកភាពឃុំខ្វាវបានបើកប្រជុំមួយក្រោមអធិបតី លោក ពៅ ប៊ុនធឿន អភិបាលស្តីទីស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយពីមតិស្វាគមន៏របស់លោកគុញ ហ៊តមេឃុំខ្វាវរួចមក លោកបានឲ្យគ្រប់បណ្តាជំនាញ និង មេភូមិរាយការណ៍ជូនអង្គប្រជំអំពីការងារដែលបានអនុវត្តន៏កន្លងមកផងដែរ។ បន្តមកលោកក៏បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលខែមុន និង រាយការណ៍ជូនអំពីបញ្ហាប្រឈមរបស់ប្រជាជននាពេលបច្ចុប្បន្នមាន៣បញ្ហា៖
បញ្ហាទី១ គឺ .ក្រុមហ៊ុនរ៉ែចិននៅភ្នំខ្ទុមមិនឲ្យប្រជាពលរដ្ឋចូលទៅបង្កបង្កើនផលនៅតំបន់នោះ។
.២.ការរកស៊ីដឹកជញ្ជូនឈើបន្តិចបន្តួចសំរាប់ដោះស្រាយជីវភាពសមត្ថកិច្ចចាប់យកលុយច្រើនតែឈ្មួញដឹកទាំងរថយន្ត នឹង គោយន្តសមត្ថកិច្ចគ្មានចំណាត់ការ។៣.ការកាប់រានដីព្រៃ
នៅតំបន់ល្អាង។បន្ទាប់មកលោក គួន វិសេសនាយរងប៉ុស្តិរដ្ឋបាលនគរបាលឃុំខ្វាវបានរាយការណ៍អំពីលទ្ធផលដែលអនុវត្តបានក្នុងខែ។ បានជួយដោះស្រាយជូនប្រជាពលរដ្ឋដែលក្រុមហ៊ុនរ៉ែចិនចាប់ឃាត់គោយន្តកន្ត្រៃមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ដីក្រុមហ៊ុនរ៉ែបានចំនួន៣លើក។ ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍បាន២ករណី។
បន្តមកលោកគង់ សុគន្ធាមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃបឹងពែរបានរាយការណ៍ ក្នុងខែតុលាឆ្នាំ២០១៤នេះដោយបានចុះល្បាតក្នុងដែនចាប់បានឈើដុំដែលជនល្មើសដឹកយកមកលាក់ស្តុប
ទុកក្នុងដែនចំនួន១៨៤ដុំ។ សហការណ៏ជាមួយកំលាំងសហគមន៏ភ្នំបាឡាំងចុះល្បាតចាប់បានម៉ាស៊ីនត្រង់ស៊ីន័រចំនួន២គ្រឿង ចាប់ឈើបានចំនួន១.៥៥០ម៉ែត្រការ៉េ ក្នុងនោះមានប្រភេទឈើធ្នង់៧ផ្លាន៥ការ៉េនិងឈើកកោះ៨ផ្លានទៀតផង។ ក៏ដូចជាបន្ទាប់ពីសមាសភាពគណះបញ្ជាការឯកភាពឃុំបានឡើងរាយការណ៍ជាបន្តបន្ទាប់រួចមក
លោក ពៅ ប៊ុនធឿន អភិបាលស្តីទីស្រុកជីក្រែង ខេត្តសៀមរាបបានចូលរួមមានមតិដោយ
លើកយកមាត្រា១៥៣ស្តីពីតួនាទីរបស់រដ្ឋបាលស្រុក តាមការិយាល័យឬអង្គភាពត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមតួនាទីរបស់ខ្លួនពុំមានការរំលោភ។ មាត្រាទី១៥៤អភិបាលស្រុកត្រូវធ្វើជាតំណាងឲ្យរដ្ឋាភិបាលលើកិច្ចការគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។
ជា ចុងក្រោយលោកអភិបាលស្តីទីស្រុកជីក្រែងក៏បានសំណូមពរដល់គ្រប់ស្ថាប័នឲ្យចេះសាមគីភាពផ្ទៃក្នុងគ្នា បើចុះទៅធ្វើការនៅទីកន្លែងណាត្រូវដាក់លិខិតឧទ្ទេសនាមមួយច្បាប់ជូនលោកមេឃុំនិ




































