លោកសំលាងទ្រី ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ចូន ខេត្តព្រះវិហារ បានបញ្ជាអោយក្រុមកាងារក្រោមឱវាទរបស់លោក ចុះធ្វើការជួសជុលផ្លូវជាច្រើនខ្សែរ នៅក្នុងដែនដីរដ្ឋបាល ខេត្តព្រះវិហាទាំងមូលឡើងវិញបន្ទាប់ពី ផ្លូវទាំងនោះបានទទួលរងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងហូរច្រោះកាលពីរដូវវស្សាកន្លងទៅ នាព្រឹកថ្ងែទី ១៧ ខែតុលា ឆ្នាំ២០១៤ ។ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តបានបន្តថា សម្រាប់ក្រុមទី២ គឺទទួលខុសត្រូវផ្លូវជាតិលេខ៦២ ពីក្រុងព្រះវិហារ ទៅកាន់ប្រាសាទព្រះវិហារ ហើយផ្លូវជាតិលេខ៦៤ ពីផ្លូវបំបែក ទៅស្រុកគូលែន និងផ្លូវជាតិ ៦២.៧ ពីស្រអែមទៅខេត្តឧត្តរមានជ័យ ចំណែកក្រុមអន្តរាគមន៍ ឥតមានគិតថាផ្លូវណា ជាផ្លូវណានោះទេ ទោះបីជាផ្លូវខូចខាតកន្លែង
ណាគឺធ្វើការជួសនៅកន្លែងនិង ដោយឡែកក្រុមទី១ ទទួលធ្វើ់ការជួសជុលផ្លូវជាតិលេខ៦២ ដូចគ្នាពីក្រុងព្រះវិហារទៅកាន់ខេត្តកំពង់ធំ ហើយចំណែកឯខ្សែរទី២ ពីចំណុចភ្នំដែក ទៅកាន់ស្រុករវៀងនិងស្រុក ជ័យសែន ក្រុមទី៣ ទទួលរ៉ាប់រងផ្នែកប្រើប្រាស់គ្រឿងចក្រ ធន់ធ្ងន់ធ្វើការឈូសឆាយផ្លូវក្រាលគ្រួសក្រហម នៅតាមតំបន់ប្រាសាទព្រះវិហារ ក្រុមទី៤ ប្រើប្រាស់គ្រឿងចក្រធ្វើការឈូសឆាយចាក់ក្រាលគ្រួសក្រហមដែរ ប៉ុន្តែរធ្វើពីចំណុចផ្លូវស្រុក ជ័យសែន
ទៅកាន់ឃុំ កំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ក្រុមទី៥ ក្រុមកងពិសេសជា ក្រុមអន្តរាគមន៍សំរាប់ធ្វើផ្លូវថ្មី សព្វថ្ងៃនេះកំពុងតែធ្វើផ្លូវនៅឃុំ កំពង់ស្រឡៅ ចំណែកឯក្រុមកងប្រចាំការក្នុងខេត្តព្រះវិហារ សំរាប់ធ្វើការចាក់ពុម្ភលូរធំៗនៅក្នុងខេត្តតែប៉ុណ្ណោះ ៕ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការខេត្ត មានការ កោតសរសើរយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាន បងប្អូនប្រជាពលរដ្ឋ តាមបណ្តាភូមិ ឃុំ ស្រុកក៏ដូចជាខេត្ត បើមានបញ្ហាផ្លូវខូចខាតបាក់ស្រុត បងប្អូន
ប្រជាពលរដ្ឋទូរស័ព្ទទៅ លោកនិងបញ្ជាកម្លាំងអោយចុះទៅអន្តរាគមន៍ភ្លាមៗ អ្វីដែលលោកធ្វើកើត គឺធ្វើ ព្រោះការធ្វើផ្លូវនេះ អាស្រ័យទៅដោយស្ថានភាពផ្លូវ ទោះបីជាយ៉ាងណាក៏ដោយ លោកបានចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តា ភូមិ ឃុំ ស្រុក ផងដែរ។
ព្រះវិហារថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៤




































