ខេត្ដក្រចេះ៖និស្សិតចំនួនជិត១ពាក់នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររងនៅសកលវិទ្យល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តក្រចេះបានទទួលសញ្ញាប័ត្រក្រោអធិបតេយ្យភាព ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ សិស្ស និស្សិត ក្រីក្ររបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៤ នៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត
។
យោងតាម សុន្ទរកថារបស់លោក ទុន ភក្ដី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចបានបញ្ជាក់ថា សាកលវិទ្យាល័យនេះបានបង្កើតឡើងតាំង ពីឆ្នាំ១៩៩៨មកម្ល៉េះ ។ ដោយឡែក សម្រាប់ខេត្ដក្រចេះចាប់បើកពីឆ្នាំ ២០០៧រហូតមកទល់បច្ចុប្បន្នមាននិស្សិត ជាង២ពាន់នាក់ហើយដែលបានមក សិក្សា ។ ក្នុងនោះនិស្សិតបានបញ្ចប់ ការសិក្សាទទួលជ័យលាភីដែលបានទទួល សញ្ញាបត្រថ្ងៃនេះមានជិត១ពាន់នាក់ ។
លោក ទុន ភក្ដី បានបន្ដថា នេះជា ភាពជោគជ័យរបស់សាលាពិសេសជា កិត្ដិយសដែលបានលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហា រូបករណ៍សិស្សនិស្សិតក្រីក្ររបស់សម្ដេច ហ៊ុន សែន ដែលបានចំណាយពេល វេលាដ៏មានតម្លៃដើម្បីប្រគល់សញ្ញា បត្រជ័យលាភីដល់និស្សិតដែលខំសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ។
បន្ទាប់ ពីមានប្រសាសន៍សំណេះ សំណាលរបស់លោក សរ ចំរុង អភិបាល ខេត្ដក្រចេះរួចមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាកល វិទ្យាល័យគ្រប់គ្រងនិង
សេដ្ឋកិច្ចក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាពិតជាបាន រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដើម្បី ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុកក៏ដូចជានៅ ក្នុងតំបន់ និងពិភពលោកស្របតាមនិន្នាការនយោបាយនិងសេដ្ឋកិច្ចនៃសាកលភាវូបនីយ កម្មនិងបន្ដរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយ
ភាព ក្រីក្ររបស់ប្រជាជនកម្ពុជា ។លោកបាន បន្ដថា រាជរដ្ឋាភិបាលបាន ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពនិងការប្រើប្រាស់មូលធនបញ្ញារបស់ជាតិប្រកបដោយ ប្រសិទ្ធភាពជាចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ បើការអប់រំមិនអាចធានាបាននូវគុណភាព នោះទេការអប់រំនិងការបណ្ដុះបណ្ដាលនឹង គ្មានន័យហើយរាល់ការចំណាយថវិកា ស្មារតីនឹងត្រូវបានខ្ជះខ្ជាយឥតប្រយោជន៍។



































