ឯកឧត្តម បណ្ឌិត​ងួន ញ៉ិល​អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ​កីឡាករ​ប្រណាំងទូក

0

​ ​ ​
កំពង់ធំៈ កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម បណ្ឌិត​ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភាជាតិ ព្រមទាំង​ឯកឧត្តម​ន គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត និង​ក្រុង បាន​អញ្ជើញ​ចំ​សំណេះសំណាល​សួរសុខទុក្ខ ដល់​ក្រុម​កីឡាករ ដែល​ត្រៀម​និង​ចូលរួម​ប្រ​គួ​តយ​ក ជ័យលាភី​នី​ទីក្រុង​ភ្នំពេញ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក​សំពះ​ព្រះ​ខែ នៅមុខ​ព្រះរាជ​បរម​ជ​វាំង ដែល​និង​ប្រព្រឹត្តទៅ​ខាងមុខនេះ​។​Image39
​ឯកឧត្តម បណ្ឌិត​ងួន ញ៉ិល បាន​សម្តែង​នៅ​ការសោកស្តាយ ដែល​ប្រទេស​យើង​បាន​ជួប​នូវ វិបត្តិ​ធំៗ​ផ្ទួនៗ​គ្នា ដែល​បានធ្វើ​ឲ្យ​មានការ​អាក់ខាន​ក្នុងការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក អកអំបុក​សំពះ​ព្រះ​ខែ រហូតដល់​ទៅ​៤​ឆ្នាំ ទើបតែ​ឆ្នាំនេះ​កម្ពុជា​យើង បាន​ប្រារព្វ​ព្រះរាជ​ពិធីបុណ្យ​ជាតិ​នេះ​សារជាថ្មី ជាក់ស្តែង​ខេត្តកំពង់ធំ បានរៀបចំ ប្រណាំង​សាកល្បង​ដើម្បី​ជ្រើសរើស កីឡាករ​ដែលជា​ប់​ចំណាត់ថ្នាក់ យកទៅ​ប្រ​គួ​ត​នៅ​ភ្នំពេញ ដែលមាន មារ​ចូលរួម​អបអរ​សារ​ទរ​ក្នុង​ព្រះ​រាជពិធី​យ៉ាង​អ​ធឹ​ក​អ​ធ័​ម នៅមុខ​ព្រះ​ភ័ក្ក ព្រះ​កុរ​ណា ព្រះបាទ​សម្តេច សី ហម​ន្នី និង​នាម៉ឺន​មន្ត្រី​ព្រមទាំង​ប្រជាពលរដ្ឋ​រាប់សែន​នាក់​ផដែរ​។​Image41
​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់​អ្នក​កីឡាករ ទាំងអស់​ឲ្យ​មានការ​សាមគ្គី​គ្នា សហកា​គ្នា ព្រៀបបាន​ទៅនឹង​ចេញទៅ ធ្វ​ល​សឹកសង្គ្រាម ត្រូវមាន​ជំនឿ​លើ​ខ្លួនឯង បើ​ខ្លួនឯង​គិតថា​ឈ្នះ វា​និង​ទទួលបាន​លទ្ធផល​ល្អ តែបើ​គិតថា ចាញ់​គឺ​អស់កំលាំង​តាំងតែ​មិនទាន់​ឡើង​ទូក​ម្លេះ កន្លងមក​ខេត្តកំពង់ធំ​នេះ គឺជា​ខេត្ត​ដែលមាន​ឈ្មោះ​ល្បីល្បាញ់​នៅក្នុង​ព្រះរាជាណាចក្រ​Image42

កម្ពុជា ព្រមទាំង​បានធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​មក​ជួល​ជាង​ធ្វើ​ទូក​(​ង​) អោយ​ខេត្ត​គេ និង​នៅពេល​មាន​ពិធី​ប្រណាំងទូក ក៏មាន​ការ​មក​ជួល​កីឡាករ​ពី​ខេត្តកំពង់ធំ ទៅ​ប្រ​ណាំ​ឲ្យ​ខេត្ត គេ​ផងដែរ ដូច្នេះ​ក្នុង​នាំ​យើង​ជា​អ្នក​ខេត្តកំពង់ធំ ត្រូវតែ​យកជ័យ​ជំនះ​ឲ្យ​បាន ជូន​អ្នក​កំពង់ធំ នៃ​ឳ​កាស​នោះដែរ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បាន​ឧបត្ថម្ភ​ថវិកា​និង​សា​រ៉ុ​ដល់​កីឡាករ ។​Image43 Image45 Image46 Image50 Image49 Image48 Image47