កំពង់ឆ្នាំង៖ពិធីសច្ចាប្រណិធាននិងបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជានៅខេត្តកំពង់ឆ្នាំងបានប្រារពនៅធ្វើរសៀលថៃ្ងទី១៨ ខែតុលា ឆ្នាំ២០១៤ក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោមសីហនុ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្តេចចៅហ្វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំង។ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី យុវជនសហភាពសហព័ន្ធខេត្ត ប្រតិភូកាយរិទ្ធិយុវជនស្ម័គ្រចិត្តកាកបាទក្រហម លោកគ្រូអ្នកគ្រូនិង សិស្សនុសិស្ស សរុបចំនួនប្រមាណ២.០០០នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះថា៖ដោយយោងតាមការណែនាំរបស់សម្តេចចៅហ្វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីនិងការខិតខំយ៉ាងសកម្មពីស្ថាប័នអប់រំយុវជននិងកីឡា សម្រេចជ្រើសរើសបានកាយរឹទ្ធិកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន៤០១នាក់ដែលត្រូវធ្វើសច្ចាប្រណិធាននិងបំពាក់កន្សែងក្នុងពិធីនេះ។នេះជាលើកទី២ដែលខេត្តកំពង់ឆ្នាំងទទួលបានកិត្តិ យសរៀបចំពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្របរមរាជវាំង។
ដែលលើកទី១បានធ្វើនៅថៃ្ងទី០៨ ខែកុម្ភៈ ឆ្នាំ២០១១មានកាយរឹទ្ធិជាតិកម្ពុជាចំនួន៥.៤៦៣នាក់ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ិន វរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង មានប្រសាសន៍សំ ណេះសំណាលក្នុងឱកាសនោះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចលោកតែងតែនឹករលឹកដល់ក្មួយៗយុវជនយុវនារីជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ និង និ្ននាការនយោបាយអ្វីឡើយ។
សម្តេចលោកបានធ្វើអោយកុមារនៅកម្ពុជាទទួលបានសិទ្ធិគ្រប់បែបយ៉ាងរួមមានសិទ្ធិ រស់រានមានជីវិត សិទ្ធិក្នុការអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធិចូលរួម បានផ្តល់ការអប់រំ ប្រកបដោយសមធម៌ ដើម្បីសំរេចបាននូវចំណេះដឹង ចំណេះធ្វើ មានសីលធម៌និងចេះរស់នៅរួមគ្នាក្នុងស្មារតីសន្ទេហវិជ្ជមាននិងមានវិធានការណ៍ទប់ស្កាត់រាល់សកម្មភាពនានាដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ការសេពគ្រឿងស្រវឹង ចោរលួចចោរប្លន់ និងបញ្ហាផ្សេងៗទៀតដែលសង្គមស្អប់ខ្ពើមនិងល្មើសច្បាប់។សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់នវកាយរឹទ្ធិនិងយុវជន យុវនារីសិស្សថា៖ត្រូវខិតខំរួមចំណែកលើកស្ទួយបេសកម្មរបស់កាយរឹទ្ធិអោយមានតំលៃ ជាសកល ដើម្បី
ឆ្លើយតបទៅនិងគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ត្រូវអភិវឌ្ឍន៍ខ្លួនអោយសមជាសមាជិកកាយរឹទ្ធិនិងចូលរួមជាមួយចលនាកាយរឹទ្ធិពិភពលោក ដូចនេះចាំបាច់ត្រូវតែពង្រឹងនិងពង្រីកចលនាកាយរឹទ្ធិជាតិកម្ពុជាអោយបានរឹងមាំទាំងបរិមាណនិងគុណភាព។សម្តេចបានមានប្រសាសន៍បន្តទៀតថាៈត្រូវរៀបចំយកចិត្ត ទុកដាក់បោះជំរុំកាយរឹទ្ធិថ្នាក់ខេត្តអោយបានរៀងរាល់ឆ្នាំ។កាយរឹទ្ធិគ្រប់រូបត្រូវចេះបង្កើនការយល់ដឹងពីតួនាទីរបស់ខ្លួនក្នុងកងឯកភាពនិងកងល្បាត។
កាយរឹទ្ធិគ្រប់រូបត្រូវបង្កើនស្មារតីខិតខំប្រឹងប្រែងអនុវត្តវិធីកាយរឹទ្ធិអោយបានខ្ជាប់ខ្ជួនព្រោះវិន័យបានកំណត់ច្បាស់ពីការអប់រំដោយខ្លួនឯង អោយមានការអភិវឌ្ឍន៍ផ្នែកបញ្ញា និង ស្មារតីអោយកាន់តែមានការរីកចំរើនថែមទៀត។សមាជិកកងឯកភាពនិងកងល្បាត ត្រូវជួបគ្នាអោយបានទៀងទាត់ដើម្បីពង្រឹងគោលការលទ្ធិប្រជាធិបតេយ្យដើម្បីអោយសំរេចបានជោគជ័យនៅក្នុងផែនការសកម្មភាពរបស់ខ្លួន។
ដើម្បីពង្រឹងសកម្មភាពកាយរឹទ្ធិអោយមានការរីកចំរើនត្រូវគ្រប់ស្ថាប័ន។សប្បុរសជន សូមអោយមានចូលរួមសហការ ណ៍និង ចូលរួមឧបត្ថម្ភទាំងស្មារតីនិងសំភារៈលើកទឹកចិត្តដល់កាយរឹទ្ធិនៅក្នុងមូលដ្ឋានរបស់ខ្លួន។នៅក្នុងពិធីនោះ សម្តេចចៅហ្វាវាំង និង គណអធិបតីបានចូលរួមដាំកូនឈើជានិមិត្តរូបនិងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិជាតិកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន៤០១នាក់ផងដែរដើម្បីទុកជាអនុស្សាវរីយ៍៕