បន្ទាយមានជ័យ៖ ដើម្បជាការលើកទឹកចិត្តដល់កងខេមរះភូមិន្ទដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃលោក ហ៊ុនម៉ាណែតជាដំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននិងក្រុមការងារបាននាំយកអំណោយរបស់សម្តេចផ្ទាល់ជាអាវរងារចំនួន៣៥១៨អាវទៅចែកជូនកងទ័ពនៅជាយនៅ
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅទីបញ្ជាការវរៈសេនាតូចលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។
ពិធីចែកអាវរងារនេះមានការចូលរួម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង នែកងពលយោធពលខេមរភូមិន្ទ លោកឧត្តមសេនីត្រី អាត់ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឱបូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមទាំងនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល កងកម្លាំងប្រដាប់អាវុធមានចំនួន៥០០នាក់បានចូលរួមផងដែរ ។
លោកហ៊ុនម៉ាណែតបានថ្លែងក្នុងពិធីចែកអាវរងារដល់កងទ័ពថាកងកំលាំងប្រដាប់អាវុធគ្រប់ស្ថាប័ន រយះពេលកន្លងមកនេះទោះបីជាសភាពកាណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពល្អប្រសើរ យ៉ាងណាក៏ដោយជានិច្ចជាកាលយើងនៅតែបន្តលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង ក្នុងការត្រៀមប្រយុទ្ធការពារ បូរណៈភាព ការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបានបញ្ជាក់ទៀតថាកងទ័ពទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ក្នុងការកសាងពង្រឹងការពារជាតិក៏ដូចជាការកសាងប្រពន្ធ័ការពារទប់ទល់នៅជួរមុខនិងការកែសម្រួលនិងពង្រឹងកម្លាំងការហ្វឹកហ្វឺនអប់រំរៀនសូត្រ លើកកម្ពស់សមត្ថភាព ឆន្ទះប្រយុទ្ធប្តូរផ្តាច់ការពារអធិបតីភាពបូរណៈភាពទឹកដី ជាពិសេសលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាព ដល់កងកម្លាំងទាំងអស់។ក្នុងឱកាសនោះដែរកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចតែងតែយកចិត្តទុកដាក់ផ្តល់ជាគ្រឿងឧបភោគនិង
បរិភោគដល់ទ័ពដែលឈរជើងនៅសមរភូមិមុខជានិច្ចជាកាលទ័ពទាំងអស់សូមប្រសិទ្ធពរបវរ មហាប្រសើរ ជូនសម្តេចទាំងពីរព្រមទាំងបុត្រាបុត្រីចៅប្រុស ចៅស្រី ជាទីស្រលាញ់ ទទួលបានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចំរើន ថ្តុំថ្កើនរុងរឿងថែមទៀត។បន្ទាប់ពី
ការសួរសុខទុក្ខរួចមកលោកហ៊ុនម៉ាណែត បានចែកធ្វើការចែកអំណោយអាវរងារដល់កងទ័ពឈរជើងនៅតាមជាយដែន កងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋា្ននគបានខេត្តបន្ទាយមានជ័យចំនួន៣៥១៨អាវទុកពាក់សំរាប់ខែរងារទៀតផង៕