​ប្រតិភូ​សភាពាណិជ្ជកម្ម​ចិន​ខេត្ត យូ​ណាន់ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា

0

​បន្ទាយមានជ័យ​:​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​យូ​ណាន់​ប្រទេស​ចិន​ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ កាល ពីថ្ងៃ​ទី ២០ តុលា ២០១៤​បានអនុញ្ញាត​អោយ​ប្រតិភូ​សភាពាណិជ្ជកម្ម​ចិន​ខេត្ត​យូ​ណាន់ ជូ​ប​សម្ដែង​ការគួរសម និង​បង្កើន​

កិច្ចសហប្រតិបត្តិការ​ថែមទៀត​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគទុន ។photo 2

ប្រតិភូ​សភាពាណិជ្ជកម្ម​ចិន​ខេត្ត​ដឹកនាំ​ដោយ​លោក ហ្សា​ង កុង​ហ្សី​ង អគ្គលេខា ធិ​ការរង​ទី​១ នៃ​សភាពាណិជ្ជកម្ម​ខេត្ត​យូ​ណាន និង​សមាជិក ២០​រូប​ទៀត​ជា ប្រធាន អនុប្រធាន​ក្រុមហ៊ុន សហគ្រាស​ក្នុង​ខេត្ត​ព្រមទាំង​មានការ​ទទួល​យ៉ាង​រាក់ទាក់​ពី ឯកឧត្ដម លី អ៊ុត​នី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ មន្ទីរ​ពាក់ព័ន្ធ​។photo 1

ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ក្នុងជំនួប​នេះ បាន លើកឡើង​ពី​សក្តានុពល និង​វិសាលភាព​ផ្ទៃដី​ធំធេង ប្រកបដោយ​ជីជាតិ ដែលមាន ភាពងាយស្រួល​លើ​ការវិនិយោគ​ផ្នែក​កសិកម្ម មាន​ជ្លូវ​ជាតិ និង​ផ្លូវដែក​ដែល​និង​ត​ភ្ជាប់ កម្ពុជា​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្ត​យូ​ណាន​ក្នុងពេល​ឆាប់​នេះ ខេត្ត​ក៍មាន​ប្រជាជន ភាគច្រើន​ប្រកប​របរ​កសិកម្ម ហើយក៏​ជា​កម្លាំង​ពលកម្ម​ដ៏​សម្បូ​បែប​សម្រាប់ បម្រើ​ក្នុង រោងចក្រ សហគ្រាស​អ្នកវិនិយោគទុន​។​ photo 3

ឯកឧត្ដម អ៊ុង អឿន លើកឡើង​ពី​ការចុះ MOU​រវៀង​ខេត្ត​ទាំងពីរ​បន្ទាយមានជ័យ យូ​ណាន ជា​លទ្ធផល​បានទទួល ឧទ្យាន​មិត្តភាព​កសិកម្ម ដែល​ចំណាយ​ទឹក ប្រាក់​៥០ ម៉ឺន​ដុល្លា ម៉ាស៊ីន​ម៉ូ​ម​ទឹក​២០០​គ្រឿង និង​អាគា​សិក្សា​១​ខ្នង​ដែល​មិន ទាន់​បាន​សាង សង់​ដោយ​ទីតាំង​ត្រូវ​រងទឹក​ជំនន់​។ លោក ហ្សា​ង កុង​ហ្សី​ង អគ្គលេខាធិការរង​ទី​១ នៃ​សភាពាណិជ្ជកម្ម​ខេត្ត​យូ​ណាន មានប្រសាសន៍ថា​: ខេត្ត​ដែលមាន​ទឹកដី​ជាប់​ជាប់​ព្រំប្រទល់​គោគ ធំធេង​មាន​អាកាស ធាតុ មិន​ទៀងទាត់​តែ​បាន​ខិតខំ​ដោយ​ខ្លួនឯង រហូត​ទទួលបាន​ជោគជ័យ​លើ ការងារ និ​យោគ ឧ​ស្សហកម្ម និង​ការដាំដុះ​។​ហើយ​ខេត្ត​យូ​ណាន​និង​ខិតខំ​រក្សា កិច្ច​សហ​ប្រតិ​ប័​ត្ត​ការណ៍​ល្អជា​ខេត្តបន្ទាយមានជ័យ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ខេត្ត​ទាំង​២​អោយ​កាន់តែ​មាន​ភាព​រីកចម្រើន​។photo 4

ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ថ្លែង​អំណ​​រ​គុណ​ដល់​ខេត្ត​ជា​មិត្ត​ដែល​បាន​ជួយ​ជ្រោមជ្រែង​រហូតមក ហើយ​នៅតែ​បន្ត​រក្សា កិច្ចសហប្រតិបត្តិការ​ល្អ​នេះ និង​ជឿជាក់ថា​អ្នក​វិយោគ ​ខេត្ត​យូ​ណាន​និង​សិក្សា លើ​ភូមិ សាស្ដ្រ​ខេត្ត​ដើម្បី​បណ្ដាក់​ទន់វិនិយោគ​ក្នុង​វិស័យ​ណា​១​មិន​ខាន​។​ព្រោះថា​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​​មួយ​ជាប់​ព្រំដែន​និង​ប្រទេស​ថៃ​ហើយ​ខេត្ត​នេះ​ក៍​ជា​ខេត្ត​ព​ពេញ​ដោយ​សក្តានុពល​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម ពាណិជ្ជកម្ម​៕