ព្រៃលិចទឹកមួយកន្លែងនៅភូមិស្លាបល្អោនកំពុងតែរងការចាក់អាចម៍ដីរំលោភបំពានពីសំណាក់អ្នកមានលុយ

0

កំពត: ប្រភពមួយបានឲ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធនៅស្រុកកំពង់ ត្រាចកំពុងតែមានការឃុបឃិ ត គ្នាជាមួយ ជនខិលខូចចាក់រំលោភយកដីព្រៃលិចទឹក មួយកន្លែងស្ថិត នៅភូមិស្លាបល្អោន ឃុំស្វាយ ទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ត កំពតនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ ។

ប្រភពបានបន្តទៀតថា នៅស្រុកកំពង់ត្រាចយើងនេះ ជាប្រពៃណីទៅហើយ ខាងចាក់ដីរំលោភយកព្រៃលិ ចទឹក ហើយអាជ្ញាធរនិងមន្ត្រីជំនា ញ ធ្វើជាមិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋនៅទីនោះបាននាំគ្នានិយាយថា សកម្មភាពចាក់ដីលុបព្រៃលិចទឹកនេះភាគច្រើនគឺធ្វើនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ព្រោះថ្ងៃដែលមន្ត្រីរាជការ ឈប់សម្រាកពីរការងារ ហើយមន្ត្រីជំនាញនិងអាជ្ញាធរ គាត់ក៏យកលេស ថ្ងៃឈប់សម្រាកលើកទៅថ្ងៃ ធ្វើការ ទើបពួកចុះមកមើលទីតាំងកន្លែងចាក់ដីនោះ ។

អភិបាលស្រុកកំពង់ត្រាច លោកអូនខន បានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទថា ដីគេមានប្លង់និងមាន ច្បាប់ បើអ្នកព័ត៌មានចង់ដឹងរឿងច្បាស់ សូមអញ្ជើញ មកសាលា ស្រុក។

ប្រភពបានលើកឡើងថា លោកអភិ បាលស្រុកនិយាយថា ដីមានប្លង់និងមានច្បាប់ ហេតុម្ដេចពេលអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបថត ស្រាប់តែក្រុមគ្រឿងចក្រនាំគ្នាបើករត់បាត់ស្រមោលអស់រលីង។

អភិបាលស្រុកកំពង់ត្រាយលោកអូនខន បានបញ្ជាក់ប្រាប់អ្នកសារ ព័ត៌មានថា លោកកំពុងតែជាប់ប្រជុំនៅមន្ទីរបក្សខេត្ត នៅថ្ងៃចន្ទនេះខ្ញុំនឹងឲ្យក្រុមការងារចុះទៅពិនិត្យ មើល។

ទោះបីជាមានការបកស្រាយយ៉ាងក្បោះក្បាយ ពីសំណាក់លោកអភិ បាលស្រុកយ៉ាងណាក៏ដោយ មហា ជននៅតែមានការរិះគន់ទៅលើមន្ត្រីជំនាញនិងអាជ្ញាធរថា បើអាជ្ញាធរនិងមន្ត្រីជំនាញ មិនបើកដៃឲ្យទេនោះ ក្រុមជនខិលខូច ក៏មិនហ៊ានធ្វើព្យុះភ្លៀងតាមតែអំពើចិត្តនោះទេ៕