(ឧត្តរមានជ័យ)នៅស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនៅវេលាព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៤មានការបើកកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទិបនិងសំពះព្រះខែអកអំបុកនិងក្នុងឱកាសប្រារព្ធពិធីខូបអនុ�
កិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ព្រះរាជពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យ)(ឧត្តរមានជ័យ)នៅស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនៅវេលាព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៤មានការបើកកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទិបនិងសំពះព្រះខែអកអំបុកនិងក្នុងឱកាសប្រារព្ធពិធីខូបអនុស្សាវរីយ៍លើកទី៦១នៃទិវាបុណ្យឯករាជជាតិនៅថ្ងៃទី២៥ ២៦ ខែតុលា ឆ្នាំ
២០១៤ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីម៉ែន លីស្នងការនគរបាលខេត្ត។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ត្រីម៉ែន លីបានមានប្រសាសន៍ថា ប្រធានបញ្ជាការគ្រប់កន្លែងការពារទាំងក្នុងនិងក្រៅបរិវេណប្រារព្ធព្រះពិធីបុណ្យអុំទូកឲ្យបានត្រឹមត្រូវច្បាស់លាស់និងមានការទទួលខុសត្រូវនៅតាមគោលដៅដែលខ្លួនការពារដើម្បីឲ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកធានាបាននូវសុវត្តិភាពរបៀបរៀបរយ។លោកឧត្តមសេនីយ៍ត្រី
ម៉ែន លីបានលើកឡើងបន្តទៀតថា ប្រធានបញ្ជាការគ្រប់កន្លែងការពារទាំងក្នុងនិងក្រៅត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារដើម្បីឲ្យពិធីបុណ្យអុំទូកបណ្តែតប្រទិបនិងសំពះព្រះខែអកអំបុកឆ្នាំនេះនិងប្រព្រឹត្តិទៅចំនួន២ថ្ងៃគឺថ្ងៃទី២៥.២៦.ខែតុលា.ឆ្នាំ២០១៤នៅខេត្តឧត្តរមានជ័យយើងនេះ៕



































