អភិបាលខេត្ត​តាកែវ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សាស​នឹក​ឥស្លាម​ចំនួន​១១០​នាក់​មកពី​ខេត្តតាកែវ​-​ខេត្តកំពត​

0

​នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណ​អភិបាល​ខេត្តតាកែវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ថ្នាក់ដឹកនាំ​សាស​នឹក​ឥស្លាម​ចំនួន​១១០​នាក់​មកពី​ខេត្តតាកែវ និង​ខេត្តកំពត អង្គពិធី​នេះ​ផងដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​លោកស្រី​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ទៀត​។ នាឱកាស​នោះ​ផងដែរ​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណ​អភិបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍​ថ‌ា យើង​ជា​កូន​ខ្មែរ​ត្រូវតែ​ចូលរួម​សាមគ្គី​គ្នា​ដើម្បី​លើកកម្ពស់​ជាតិខ្មែរ និង​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង​ជាពិសេស​ទៅជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ហើយ​ធ្វើ​អ្វីៗ​តែ​អំពើរ​ល្អ​សម្រាប់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ឲ​មាន​មាន​សេចក្តីសុខសាន្ត​តែប៉ុណ្ណោះ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​IMG_6711

មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង​នេះ ជាការ​ចង់បាន​របស់​គណបក្ស​ប្រជាជន​យើង ហើយ​បងប្អូន​កុំ​ជឿ​តាម​ការឃោសនា​របស់​គ​ណ​បក្ស​ដ៏ទៃទៀត​ឲ​សោះ ពីព្រោះ​សព្វថ្ងៃនេះ​ពួកគេ​គ្មាន​បានធ្វើ​អ្វី​ក្រៅពី​ជេ​ប្រមាថ និង​ញ៉ុះ​ញ៉ុ​ង​បំផុស​បងប្អូន​ប្រជាពលរដ្ឋ​ឲ​ទៅធ្វើ​បាតុកម្ម ឲ​មាន​អសន្តិសុខ​ក្នុងសង្គម​ជាក់ស្តែង​គឺ​ចឹ​ង​។ លោក​អភិបាល​នៃ​គណ​អភិបាល​IMG_6708

ខេត្តតាកែវ​បន្តទៀតថា កន្លងមក​ខ្ញុំ​កោត​ស​សើរ​ចំពោះ​បងប្អូន​ឥស្លាម​យើង​បាន​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​យ៉ាង​ពេញទំហឹង​ចំណុច​ត្រង់នេះ​ជា​ជម្រើស​ដ៏​ល្អ​ស​ម្រ​បា់​បងប្អូន​ពីព្រោះ​ទីណា​មាន​គណបក្ស​ប្រជាជន​កម្ពុជា ទីនោះ​មាន​សេចក្តីសុខសាន្ត​មាន​សុវត្ថិភាព​ជូន​បងប្អូន​គ្រប់គ្រាន់​ជាក់ស្តែង​សព្វថ្ងៃ​បងប្អូន​បានឃើញ​ស្រាប់​ហើយ​អ្វីៗ​គ្រប់​ទីកន្លែង​គួរ​ឲ​កត់សម្គាល់​ទាំងអស់ នោះ​ជា​ស្នាដៃ និង​លទ្ធផល​ក្រោម​ការដឹកនាំ​របស់​ស​មេ្ត​ច​ទាំង​៣​របស់​យើង​បាន​តស៊ូ​តាំងពី​បាតដៃ​ទទេរ​មកទល់ពេលនេះ​អ្វីៗ​ក៏មាន​គ្រប់គ្រាន់ សូម្បីតែ​ប្រទេស​ដ៏​ទៃៗ​ក៏​គេ​កោត​ស​សើ​រដែរ​។​