នៅថ្មីៗនេះលោក ឡាយ វណ្ណៈ អភិបាលនៃគណអភិបាលខេត្តតាកែវបានធ្វើអំណោយជូនកុំព្យូទ័រមួយគ្រឿងជូនដល់នគរបាលនៃស្នងការដ្ឋាន ខេត្តតាកែវ និងលេបថបមួយគ្រឿងជូនដល់សិស្សពូកែម្នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមទុតិយភូមិនិទ្ទេសតាមមុខវិជ្ជាBនិងAដើម្បីលើកទឹកចិត្តដល់សិស្សជាពិសេសទៅទៀតបានជួយជ្រុំជ្រែង និងលើកកម្ពស់ផ្នែកធនធានមនុស្សនាពេលបច្ចុប្បន្ននេះ។ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន៍ឲដឹងថា អំណោយកុំព្យូទ័រមួយគ្រឿងម៉ាកឌែលមួយឈុតបានផ្តល់ជូនលោក ចក់ សុន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន
នគរបាលខេត្តតាកែវ រីឯលេបថបមួយគ្រឿងទៀតបានផ្តល់ជូនដល់សិស្សម្នាក់ឈ្មោះ យង់ ម៉ាដីថាវ៉ាត់ ភេទប្រុស កើតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩៨ នៅខេត្តតាកែវ ហើយលេបថបបានផ្តល់ជូនសិស្សមួយគ្រឿងនេះម៉ាកសូនីវៃយោ ដើម្បីឲសិស្សដែលបានប្រឡងជាប់ឲខិតខំយកចិត្តទុកដាក់បន្តការរៀនសូត្រតទៅទៀត លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវបញ្ជាក់ទៀតថា សម្ភារៈទាំង២គ្រឿងនេះក្រោមការឧបត្ថម្ភរបស់ខ្ញុំ និងលោកជំទាវដែលបាន
ចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីធ្វើជាអំណោយនេះ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងបង្កើននូវធនធានមនុស្ស លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវបានផ្តាំផ្ញើរដល់ក្មួយរូបនេះដែលបានប្រឡងជាប់ហើយក្មួយត្រូវតែបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្របន្តទៀតដើម្បីអនាគតរបស់ក្មួយក៏ដូចជាអនាគតប្រទេសជាតិផង ហើយក្មួយរៀនចប់ និងជួយរកការងារឲក្មួយធ្វើទៅតាមជំនាញរបស់ក្មួយ។



































